Computer man Computer man
ព័ត៏មានជាតិ

ថ្នាក់ថឹកនាំក្រសួងកសិកម្ម អញ្ជើញចូលរួមកាន់បិណ្ឌទី៧នៃពិធីបុណ្យភ្ជុំបិណ្ឌ នៅវត្តសុគន្ធារាមពង្រ ស្ថិតនៅស្រុកកោះសុទិន ខេត្តកំពង់ចាម


ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ ២០២២ លោកជំទាវ ម៉ក់ ស៊ីថា ព្រមទាំងឯកឧត្តម លោកជំទាវ លោកនិងលោកស្រី ជាសហការីជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចូលរួមកាន់បិណ្ឌទី៧នៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលពិធីនេះបានរៀបចំនៅវត្តសុគន្ធារាមពង្រ ស្ថិតនៅភូមិពង្រ ឃុំពង្រ ស្រុកកោះសុទិន ខេត្តកំពង់ចាម។

នាឱកាសនេះ លោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ បានប្រណិប័តន៍តាមប្រពៃណីទំនៀមទម្លាប់ ប្រារព្វពិធីរាប់បាត្រ និងបង្សុកូលឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធដូនតាសាច់សា លោហិត ញាតិទាំង ៧សន្តាន ឧបការីជនដែលបានចែកឋាន និងបុព្វបុរសស្នេហាជាតិដែលបានលះបង់ជីវិត ដើម្បីជាតិមានតុភូមិ និងប្រជាជន សូមឲ្យបានទៅសោយសុខក្នុងឋានបរមសុខ និងសុគតិភពតរៀងទៅ៕


Click to comment

Leave a Reply

Your email address will not be published.

Most Popular

To Top