Computer man Computer man
ព័ត៏មានជាតិ

ឯកឧត្តម កែប ជុតិមា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា អញ្ជើញបំពាក់មេដាយគ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ជាតូបកាជូន សពឯកឧត្តម ប៊ូ ឡាំ


ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម កែប ជុតិមា ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណ: នៃរដ្ឋសភា និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញបំពាក់មេដាយ គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ជាតូបកា ជាកិច្ចបច្ឆាមរណ:ជូន សព ឯកឧត្តម ប៊ូ ឡាំ សមាជិកគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ នៃរដ្ឋសភា និងជាតំណាងរាស្រ្តមណ្ឌលខេត្តរតនគិរី ដែលបានទទួលមរណភាព នៅថ្ងៃចន្ទ ២រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ១២:១២នាទីថ្ងៃត្រង់ ក្នុងជន្មាយុ៦៧ ឆ្នាំ ដោយរោគាពាធ។

សព ឯកឧត្តម ប៊ូ ឡាំ នឹងត្រូវតម្កល់ធ្វើបុណ្ទក្ខិណានុប្បទាន តាមប្រពៃណីសាសនា នៅគេហដ្ឋាន ភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី៕


Click to comment

Leave a Reply

Your email address will not be published.

Most Popular

To Top