Computer man Computer man
ព័ត៏មានជាតិ

ឯកឧត្តមរដ្ឋលេខាធិការ សូ វិសុទ្ធី ចុះត្រួតពិនិត្យគុណភាពសេវាទូរគមនាគមន៍ នៅតាមតំបន់ទេសចរណ៍អាទិភាព តំបន់ការពារធម្មជាតិ និងតំបន់ដាច់ស្រយាល នៅខេត្តសៀមរាប


ភ្នំពេញ៖ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោនាយករដ្ឋមន្រ្តី និងស្របតាមយន្ដការរបស់ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដែលបានបង្កើតក្រុមការងារលើកកម្ពស់គុណភាពសេវាទាំង៥តំបន់កាលពីខែឧសភា ឆ្នាំ២០២១ កន្លងមក នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម សូ វិសុទ្ធី រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានដឹកនាំសម្របសម្រួលក្រុមការងារអន្តរក្រសួង និងប្រតិបត្តិករទូរគមនាគមន៍ ចុះត្រួតពិនិត្យទីតាំងពង្រឹងគុណភាពសេវាទូរគមនាគមន៍ តាមតំបន់ទេសចរណ៍អាទិភាព តំបន់ការពារធម្មជាតិ និងតំបន់ដាច់ស្រយាល ក្នុងខេត្តសៀមរាប។

ការចុះត្រួតពិនិត្យនេះ ដើម្បីសិក្សាស្វែងយល់និងកំណត់ទីតាំងសម្រាប់តម្លើងអង់តែនទូរសព្ទនៅទីតាំងចំនួន ៧ នៅក្នុងខេត្តសៀមរាបរួមមាន តំបន់អង្គរ រមនីយ៍ដ្ឋានកំពង់ភ្លុក ចង្រ្កានរយ ទឹកធ្លាក់ក្បាលស្ពាន ខ្នារពោធិ៍ វត្តភើង និងគោលដៅទេសចរណ៍អាទិភាពផ្សេងទៀត៕


Click to comment

Leave a Reply

Your email address will not be published.

Most Popular

To Top