Computer man Computer man
ព័ត៏មានជាតិ

ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម ដឹកនាំគណៈប្រតិភូក្រុមប្រឹក្សាធម្មនុញ្ញ អញ្ជើញចូលរួមពិធីកាន់បិណ្ឌ៧ នៅវត្តមង្គលគិរីព្រឹក្សារាម ហៅវត្តអូររាំង


ភ្នំពេញ៖ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ និងលោកជំទាវ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ បានដឹកនាំគណៈប្រតិភូក្រុមប្រឹក្សាធម្មនុញ្ញ អញ្ជើញចូលរួមពិធីកាន់បិណ្ឌ៧ នៅវត្តមង្គលគិរីព្រឹក្សារាម ហៅវត្តអូររាំង ស្ថិតក្នុងស្រុកអូររាំង ខេត្តមណ្ឌលគិរី ដោយបាននាំយក ទេយ្យទាន រួមមាន អង្ករ មី ត្រីខកំប៉ុង ទឹកសុទ្ធ តែ ស្ករស ទឹកត្រី ទឹកសុីអុីវ ប្រេងឆា អំបិល ប៊ីចេង សៀង ឆៃប៉ូវ និងថវិកាសម្រាប់ចតុបច្ច័យ វេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា និងជូនដូនជី តាជី និងពុទ្ធិកយុវជន។

គូសបញ្ជាក់ផងដែរថា នៅក្នុងពិធីខាងលើ មានការអញ្ជើញចូលរួមពីលោក លោកស្រី អភិបាលរងខេត្ត អភិបាលក្រុងអូររាំង មន្ត្រីរាជការជុំវិញខេត្ត តាអាចារ្យ យាយជី លោកគ្រូ អ្នកគ្រូ សិក្សានុសិស្ស និង ប្រជាពលរដ្ឋចំណុះជើងវត្តខាងលើ ៕


Click to comment

Leave a Reply

Your email address will not be published.

Most Popular

To Top