Computer man Computer man
ព័ត៏មានជាតិ

ប្រតិភូរដ្ឋបាលខេត្តស្ទឹងត្រែង អញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ប៊ូ ទ្បាំ


ភ្នំពេញ៖ គណៈប្រតិភូរដ្ឋបាលខេត្តស្ទឹងត្រែង ដឹកនាំដោយ ឯកឧត្តម ស្វាយ សំអៀង អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី១៧ ខែកញ្ញ ឆ្នាំ២០២២ បានអញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ប៊ូ ឡាំ តំណាងរាស្រ្តមណ្ឌលខេត្តរតនគិរី និងជាសមាជិកគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ នៃរដ្ឋសភា ដែលបានទទួលមរណភាព នៅថ្ងៃចន្ទ ២រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ១២:១២នាទីថ្ងៃត្រង់ ក្នុងជន្មាយុ៦៧ ឆ្នាំ ដោយរោគាពាធ ដែលពិធីនេះធ្វើឡើងនៅគេហដ្ឋាន ឯកឧត្តម ប៊ូ ឡាំ ស្ថិតនៅភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ។

ក្នុងសមានទុក្ខដ៏ក្រៀមក្រំនោះ រដ្ឋបាលខេត្តស្ទឹងត្រែង បានជូនលិខិតចូលរួមមរណទុក្ខ ជូន លោកជំទាវ ហេង ខាំប៉ុង និងក្រុមគ្រួសារ និងបានឧទ្ទិសកុសលផលបុណ្យជូនវិញ្ញាណក្ខន្ធសព ឯកឧត្តម ប៊ូ ឡាំ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕


Click to comment

Leave a Reply

Your email address will not be published.

Most Popular

To Top