Computer man Computer man
ព័ត៏មានជាតិ

បង្ក្រាបទីតាំងល្បែងសុីសងខុសច្បាប់(កន្ទុយលេខវៀតណាម)ចំនួន៤ ទីតាំងឃាត់មនុស្ស៦នាក់ នៅខណ្ឌទួលគោក


ភ្នំពេញ៖ ដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងយោងស្មារតីអង្គប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ។

ដោយទទួលបានបញ្ជាពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញលោក វរសេនីយ៍ឯក សុខ ហេង អធិការនគរបាលខណ្ឌទទួលគោក បានដឹកនាំកម្លាំងផ្នែកជំនាញខណ្ឌ ប៉ុស្តិ៍ សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទួលគោក ចុះបង្ក្រាបទីតាំងល្បែងសុីសងខុសច្បាប់(កន្ទុយលេខវៀតណាម)ចំនួន ០៤ ទីតាំងក្នុងនោះឃាត់មនុស្ស០៦នាក់(ស្រី០៥នាក់និងប្រុស០១នាក់) និងដកហូតសម្ភារៈមួយចំនួន។

បច្ចុប្បន្នជន សង្ស័យ ខាងលេីកំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ និងចាត់ការបន្តតាមនីតិវិធី៕


Click to comment

Leave a Reply

Your email address will not be published.

Most Popular

To Top