Computer man Computer man
ព័ត៏មានជាតិ

អភិបាលខេត្តបាត់ដំបង អញ្ជើញផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក ក្នុងឱកាសនៃយុទ្ធនាការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោកនិងបរិយាបន្ន ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ


ភ្នំពេញ៖ ឯកឧត្តម សុខ លូ អភិបាល នៃគណ:អភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញអប់រំផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក ក្នុងឱកាសនៃយុទ្ធនាការ «ការចូលរួមលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក និងបរិយាបន្ន» ដោយធ្វើការសហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ការិយាល័យចរាចណ៍ផ្លូវគោកខេត្ត។

មានការអញ្ជើញចូលរួមពី លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង លោក ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត លោកប្រធានមន្ទីរសុខាភិបាលខេត្ត លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គណ:កម្មាធិការសាខា មន្ត្រីប្រតិបត្តិសាខា មន្រ្តីការិយាល័យចរាចរណ៍ផ្លូវគោកខេត្ត យុវជន អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ស្ថិតនៅផ្លូវជាតិលេខ៥ ត្រង់ចំណុចខាងមុខរង្វង់មូលលោកតាដំបងគ្រញូង ក្រុងបាត់ដំបងដើម្បីធ្វើការផ្សព្វផ្សាយឱ្យមានការយល់ដឹងដល់ប្រជាពលរដ្ឋអំពីច្បាប់ចរាចរណ៍ផ្លូវគោក និងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ឆ្នាំ២០២២៕


Click to comment

Leave a Reply

Your email address will not be published.

Most Popular

To Top