Computer man Computer man
ព័ត៏មានជាតិ

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន និមន្តព្រះសង្ឃបង្សុកូល ដើម្បីឧទ្ទិសដល់បុព្វការីជន នៅស្រុកកំណើត ខេត្តតាកែវ


ភ្នំពេញ៖ នាវត្តអង្គុញ ឃុំត្រពាំងត្រឡាច ស្រុកទ្រាំង ខេត្តតាកែវ ព្រឹកថ្ងៃអាទិត្យ ទី១៨ ខែកញ្ញា ឆ្នាំ២០២២ ដែលជាថ្ងៃវេនកាន់បិណ្ឌទី៨ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ ព្រមទាំងក្រុមគ្រួសារ បានអញ្ជើញនិមន្តព្រះសង្ឃធ្វើកិច្ចនមស្សការបង្សុកូល ដើម្បីឧទ្ទិសនូវផល្លានិសង្សជូនដល់វិញ្ញាណក្ខន្ធបុព្វការីជនមានមាតាបិតា ជីដូនជីតា ញាតិមិត្តទាំង៧សន្តាន ដែលបានចែកឋានទៅកាន់បរលោកខាងមុខ។

ក្នុងពិធីនេះផងដែរ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ព្រមទាំងក្រុមគ្រួសារ បានប្រគេនទេយ្យទានគ្រឿងឧបភោគបរិភោគ ភេសជ្ជៈ វេរប្រគេនជូនព្រះសង្ឈ ព្រមទាំងបច្ច័យដល់ជូនវត្តផងដែរ៕


Click to comment

Leave a Reply

Your email address will not be published.

Most Popular

To Top