Computer man Computer man
ព័ត៏មានអន្តរជាតិ

មេបញ្ជាការ អាវុធហត្ថខណ្ឌព្រែកព្នៅ ចុះសួរសុខទុក្ខ សមាជិក មានជំងឺប្រចាំកាយ សម្រាកព្យាបាលនៅមន្ទីរពេទ្យ


ភ្នំពេញ៖ លោកវរសេនីយ៍ឯក ភួង សុភី មេបញ្ជាការ អាវុធហត្ថខណ្ឌព្រែកព្នៅ នៅរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ បានដឹកនាំកម្លាំងចុះសួរសុខទុក្ខ លោកអនុសេនីយ៍ទោ គា ណាលីន ជំនួយការអាវុធហត្ថខណ្ឌព្រែកព្នៅ ដែលកំពុងសម្រាកព្យាបាល វះកាត់ពោះវៀនដុះខ្នែង នៅមន្ទីរពេទ្យព្រះកេតុមាលា ១៧៩ ។

ក្នុងឱកាសនោះ លោកមេបញ្ជាការខណ្ឌ បាននាំយកថវិកាចំនួន ២លានរៀល, ទឹកសុទ្ធ២កែស, ភេសជ្ជៈប៉ូវកម្លាំង០២កេស, ទឹកក្រូចចំនួន០៤យួរ ជាអំណោយសួរសុខទុក្ខ និងទុកជាការចែករំលែកសម្រាលបន្ទុកក្នុងការសម្រាកព្យាបាលផងដែរ៕


Click to comment

Leave a Reply

Your email address will not be published.

Most Popular

To Top