Computer man Computer man
ព័ត៏មានជាតិ

នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អញ្ជើញអមដំណើរសម្តច ស ខេង សំណេះសំណាល និងផ្តល់អំណោយជូនដល់ក្រុមស្ថាបត្យករ វិស្វករ កម្មករ កម្មការិនីដែលកំពុងសាងសង់អាគារទីស្តីការក្រសួងមហាផ្ទៃថ្មី


ភ្នំពេញ៖ នារសៀលថ្ងៃអាទិត្យទី ១៨ ខែ កញ្ញា ឆ្នាំ ២០២២ នៅក្នុងបរិវេណទីស្តីការក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមអមដំណើរសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្នុងពិធីសំណេះសំណាល និងផ្តល់អំណោយជូនដល់ក្រុមស្ថាបត្យករ វិស្វករ កម្មករ កម្មការិនីចំនួន ១៥០០នាក់ ដែលកំពុងសាងសង់អាគារទីស្តីការក្រសួងមហាផ្ទៃថ្មី។

អញ្ជើញចូលរួមអមដំណើរដោយឯកឧត្តម រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គនាយក អគ្គលេខាធិការ និងថ្នាក់ដឹកនាំមន្រ្តីជាន់ខ្ពស់នៃក្រសួងមហាផ្ទៃ ព្រមទាំងតំណាងក្រុមហ៊ុនសាងសង់ជាច្រើនរូបទៀតផងដែរ ។

សូមបញ្ជាក់ថា សម្រាប់អំណោយដែលបានចែកជូនដល់ស្ថាបត្យករ វិស្វករ កម្មករ កម្មការិនីទាំង១៥០០នាក់ នាឪកាសពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ ក្នុងម្នាក់ទទួលបានរួមមានៈ
១- សារុង ចំនួន ០១ សារុង
២- មី.ចំនួន ០៥ កញ្ចប់
៣-ត្រីខ. ចំនួន ០៥ កំប៉ុង
៤-ទឹកក្រូច ចំនួន ០៥ កំប៉ុង
៥-ទឹកបរិសុទ្ធ ចំនួន ០១ កេស
៦-ថវិកា. ចំនួន ១០០.០០០ រៀល ៕


Click to comment

Leave a Reply

Your email address will not be published.

Most Popular

To Top