Computer man Computer man
ព័ត៏មានជាតិ

ឯកឧត្តម ខូយ សុខា ប្រគេនបច្ច័យសម្រាប់ចង្ហាន់ព្រះសង្ឃក្នុងរដូវភ្ជុំបិណ្ឌ នៅវត្តព្រែកស្តី ក្រុងពោធិ៍សាត់


ភ្នំពេញ៖ ក្នុងឱកាសដែលបងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសនាំគ្នាប្រារព្ធពិធីបុណ្យកាន់បិណ្ឌនៃពិធីបុណ្យភ្ជុំបិណ្ឌ នាព្រឹកថ្ងៃអាទិត្យទី១៨ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម ខូយ សុខា តំណាងរាស្រ្តមណ្ឌលខេត្តពោធិសាត់ និងជាសមាជិកគណ:គម្មការទី៣ នៃរដ្ឋសភា និងក្រុមការងារ បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី៨ នៅវត្តព្រែកស្តី ស្ថិតនៅក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

ក្នុងពិធីកាន់បិណ្ឌវេនទី៨នេះ ឯកឧត្តម ខូយ សុខា បាននាំយកនូវទេយ្យទាន និងគ្រឿងឧបភោគ បរិភោគ ភេសជ្ជៈ ផ្លែឈើ ជាច្រើនមុខទៅវេរប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សានៅវត្ត ព្រែកស្តី ដើម្បីឧទ្ទិសនូវផល្លាអានិសង្ឃជូនទៅដល់វិញ្ញាណក្ខន្ធបុព្វការីជន មាន មាតា បិតា ជីដូន ជីតា ញាតិការ ទាំង៧សណ្ដាន៕


Click to comment

Leave a Reply

Your email address will not be published.

Most Popular

To Top