Computer man Computer man
បទវិភាគ

បទវិភាគ៖ផ្សព្វផ្សាយស្មារតីសៀងហៃ អង្គការសហប្រតិបតិ្តការសៀងហៃពិតជានឹងរួមចំណែកកាន់តែធំក្នុងការគាំពារសន្តិភាពនិងការអភិវឌ្ឍរបស់សកលលោកជាក់ជាមិនខាន



—————————————————-
ថ្ងៃទី១៦ ខែកញ្ញា តាមម៉ោងក្នុងតំបន់ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាប្រមុខរដ្ឋនៃអង្គការសហប្រតិបត្តិការសៀងហៃលើកទី២២ លោក Xi Jinping ប្រធានរដ្ឋចិនបានថ្លែងសុន្ទរកថាគន្លឹះ ដោយបានបូកសរុបនូវបទពិសោធន៍៥ចំណុចក្នុងការធំធាត់ឡើងរបស់អង្គការសហប្រតិបត្តិការសៀងហៃក្នុ ព្រមទាំងបានលើកឡើងនូវសំណើស្តីពីការបង្កើតសហគមន៍រួមវាសនានៃអង្គការសហប្រតិបត្តិការសៀងហៃដែលមានភាពកាន់តែជិតស្និទ្ធ បានទទួលគំនិតឯកភាពរួមយ៉ាងទូលំទូលាយពីសំណាក់អង្គប្រជុំ ។
ឆ្លងតាមរយៈការអភិវឌ្ឍអស់រយៈពេល២១ឆ្នាំ ឆ្នាំនេះ អង្គការសហប្រតិបត្តិការសៀងហៃបានទទួលប្រទេសមួយចំនួនទៀតឱ្យក្លាយជារដ្ឋសមាជិកនិងដៃគូសន្ទនារបស់ខ្លួន “ក្រុមមិត្តភកិ្ត”ត្រូវបានពង្រីកជាបន្តបន្ទាប់ ។ តើមូលហេតុនៅពីក្រោយភាពជោគជ័យគឺអ្វី ? មជ្ឈដ្ឋានខាងក្រៅអាចរកឃើញចម្លើយពីបទពិសោធន៍៥ចំណុចដែលលោកប្រធានរដ្ឋចិន Xi Jinping បានបូកសរុប ។
“ការប្រកាន់ខ្ជាប់កិច្ចកសាងទំនុកចិត្តផ្នែកនយោបាយ” “ការប្រកាន់ខ្ជាប់កិច្ចសហប្រតិបតិ្តការដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក” “ការប្រកាន់ខ្ជាប់ការរាប់អានគ្នាប្រកបដោយសមភាព” “ការប្រកាន់ខ្ជាប់ភាពបើកទូលាយនិងបរិយាប័ន្ន” “ការប្រកាន់ខ្ជាប់សមភាពនិងយុត្តិធម៌” “ការប្រកាន់ខ្ជាប់ទាំង៥ចំណុច”នេះបានបង្ហាញយ៉ាងពេញលេញនូវខ្លឹមសាររបស់ “ស្មារតីក្រុងសៀងហៃ” ពោលគឺ មានទំនុកចិត្តគ្នានិងផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក សមភាព ពិគ្រោះពិភាក្សាគ្នា គោរពអរិយាធម៌ទីទៃគ្នា ស្វែងរកការអភិវឌ្ឍរួម នេះទើបជាពហុភាគីនិយមដ៏ពិតប្រាកដ ។
ប្រទេសចិនជាប្រទេសស្ថាបនិកនៃអង្គការសហប្រតិបតិ្តការសៀងហៃ ជានិច្ចកាល បានគ្រោងផែនការនិងធ្វើប្រតិបតិ្តការដើម្បីធ្វើឱ្យអង្គការសហប្រតិបតិ្តការសៀងហៃដើរកាន់តែឆ្ងាយនិងកាន់តែរឹងមាំ ។
លើវិស័យសន្តិសុខផ្នែកនយោបាយ ប្រទេសចិនបានលើកឡើងថា គួរតែប្រុងប្រយ័ត្នកម្លាំងខាងក្រៅញុះញង់ឱ្យគ្រោង “បដិវត្តន៍ពណ៌” រួមគ្នាប្រឆាំងការធ្វើជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃទៀតទោះយកលេសណាក៏ដោយ ជំរុញការដោះស្រាយបញ្ហាអាហ្វហ្កានីស្ថាន និងលះបង់ចោលការធ្វើប្រកួតប្រជែងផលបូកសូន្យនិងលេងកលល្បិចនយោបាយតាមក្រុមជាដើម ។ សំណើទាំងនេះបានលើកឡើងដោយប្រឈមនឹងការប្រកួតប្រជែងជាក់ស្តែង នឹងទប់ទល់យ៉ាងខ្លាំងនូវការប៉ុនប៉ងរបស់កម្លាំងខាងក្រៅដែលចង់លូតដៃចូលក្នុងកិច្ចការផ្ទៃក្នុងរបស់រដ្ឋសមាជិកនៃអង្គការសហប្រតិបតិ្តការសៀងហៃ និងបណ្តាលឱ្យតំបន់នេះមានភាពច្របូកច្របល់ សំណើទាំងនេះបានប្រមូលកម្លាំងរួមកាន់តែច្រើនដើម្បីប្រឆាំងឯកតោភាគីនិយម ក៏ដូចជាគាំពារសមភាពនិងយុត្តិធម៌ ។
លើវិស័យកិច្ចសហប្រតិបតិ្តការជាក់ស្តែង ប្រទេសចិនបានគូសបញ្ជាក់ថា គួរបន្តបង្កើនភាពតភ្ជាប់គ្នារវាងគំនិតផ្តួចផ្តើមស្តីពីការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ”និងយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់ប្រទេសនានា ក៏ដូចជាគំនិតផ្តួចផ្តើមស្តីពីកិច្ចសហប្រតិបតិ្តការក្នុងតំបន់ ក្នុងន័យត្រួសត្រាយកិច្ចសហប្រតិបតិ្តការពហុភាគីធុនតូចនិងក្នុងមហាអនុតំបន់ បង្កើតកិច្ចកសាងប្រព័ន្ធទូទាត់ឆ្លងដែនដោយប្រើប្រាស់រូបិយវត្ថុរបស់ប្រទេសខ្លួន ជំរុញការបង្កើតធនាគារអភិវឌ្ឍន៍របស់អង្គការនេះ ។ល។ ប្រការទាំងនេះនឹងមានអំណោយផលដល់ការត្រួសត្រាយសក្តានុពលសហប្រតិបតិ្តការរបស់អង្គការសហប្រតិបតិ្តការសៀងហៃ ផ្តល់ផលប្រយោជន៍រួមកាន់តែធំដល់រដ្ឋសមាជិកនានា ដើម្បីសម្រេចបាននូវគោលបំណងទាំងនេះ ប្រទេសចិនបានធ្វើកិច្ចខិតខំប្រឹងប្រែងយ៉ាងប្រាកដប្រជា ។
គួរបញ្ជាក់ផងដែរថា «សេចក្តីប្រកាសក្រុង Samarqand»ដែលកិច្ចប្រជុំកំពូលលើកនេះបានចេញផ្សាយនោះ បានដាក់បញ្ចូលគំនិតផ្តួចផ្តើមស្តីពីសន្តិសុខសកលដែលប្រទេសចិនបានលើកឡើង ប្រការនេះអាចបង្ហាញថា គំនិតផ្តួចផ្តើមរបស់ចិន វាសមស្របនឹងការយកចិត្តទុកដាក់និងតម្រូវការរួមរបស់រដ្ឋសមាជិកនានានៃអង្គការសហប្រតិបតិ្តការសៀងហៃ ។
ពិតមែនតែផ្លូវឆ្ងាយ ប៉ុន្តៃឱ្យតែប្រកាន់ខ្ជាប់ការដើរតាមផ្លូវរហូត នោះពិតជានឹងទៅដល់គោលដៅជាមិនខាន ។ ក្រោមការណែនាំពី “ស្មារតីសៀងហៃ ” អង្គការសហប្រតិបតិ្តការសៀងហៃពិតជានឹងក្លាយជាយុថ្កាសម្រាប់លំនឹងសន្តិសុខក្នុងតំបន់ ក៏ដូចជានឹងរួមចំណែកកាន់តែធំក្នុងការគាំពារសន្តិភាពនិងការអភិវឌ្ឍរបស់សកលលោកជាមិនខាន ៕


Click to comment

Leave a Reply

Your email address will not be published.

Most Popular

To Top