Computer man Computer man
ព័ត៏មានជាតិ

នគរបាលស្រុកបវេល វ៉ៃខ្នោះជនសង្ស័យម្នាក់ ករណីគ្រឿងញៀន


ភ្នំពេញ៖ នគរបាលស្រុកបវេលបានដឹកនាំកម្លាំងជំនាញប្រឆាំងគ្រឿងញៀន រួមជាមួយកម្លាំងអន្តរាគមន៍ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលខ្នាចរមាស នៃអធិការដ្ឋាននគរបាលស្រុកបវេល បានធ្វើការបង្រ្កាបករណីរក្សាទុក ដោយខុសច្បាប់នូវសារធាតុញៀនក្នុងបទល្មើសជាក់ស្តែងមួយករណី។

ការបង្ក្រាបនេះបានធ្វើឡើង កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១៥និង៣០នាទីនៅចំណុច ភូមិខ្នាចរមាស ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង។

ជនសង្ស័យមានឈ្មោះ ហង្ស សាវឹង ហៅវ៉េ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិខ្នាចរមាស ឃុំខ្នាចរមាស ស្រុក បវេល ខេត្តបាត់ដំបង។

វត្ថុតាងចាប់យកបានរួមមាន៖ ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិចថ្លាចំនួន ០៨ ថង់ សង្ស័យមានសារធាតុញៀន, ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន០១គ្រឿង, ទូរស័ព្ទដៃចំនួន០១គ្រឿង និងថង់សម្រាប់រំលែកថ្នាំញៀនមួយចំនួន។

បច្ចុប្បន្ន ករណីនេះវត្ថុតាងនិងជនសង្ស័យនគរបាលស្រុក កំពុងកសាងសំណុំរឿងបញ្ចូនមកការិយាល័យជំនាញអនុវត្តបន្តតាមនិតិវិធីច្បាប់៕


Click to comment

Leave a Reply

Your email address will not be published.

Most Popular

To Top