Computer man Computer man
សុខភាព និងកីឡា

ប្រធាន​កីឡា​អូឡាំពិក​បង្ហាញ​លក្ខខណ្ឌ​សម្រាប់​ជនជាតិ​រុស្ស៊ី​ក្នុង​ការ​ត្រឡប់​ទៅ​លេង​កីឡា​អន្តរជាតិ​វិញ


ម៉ូស្គូ៖យោងតាមប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) លោក Thomas Bach បានអោយដឹងថា អត្តពលិករុស្ស៊ីដែលមិនគាំទ្រប្រតិបត្តិការយោធារបស់ប្រទេសក្នុងប្រទេសអ៊ុយក្រែន អាចត្រូវបានទទួលយកត្រឡប់ទៅក្នុងសហគមន៍កីឡាពិភពលោកវិញ។

ក្រុម ក្លឹប និងអត្តពលិករបស់រុស្ស៊ីត្រូវបានផ្អាកពីការចូលរួមក្នុងព្រឹត្តិការណ៍កីឡាភាគច្រើនចាប់តាំងពី IOC បានផ្តល់អនុសាសន៍ដល់សហព័ន្ធកីឡាមួយចំនួននៅចុងខែកុម្ភៈ។

ជនជាតិរុស្ស៊ីបានខកខានព្រឹត្តិការណ៍ជម្រុះមួយចំនួនសម្រាប់ព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីសឆ្នាំ ២០២៤ ហើយ Bach បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយកាសែតអ៊ីតាលី Corriere della Sera ថា IOC ត្រូវការ “គិតអំពីអនាគត” ។

 


Click to comment

Leave a Reply

Your email address will not be published.

Most Popular

To Top