Computer man Computer man
ព័ត៏មានជាតិ

យុវជនវ័យក្មេង ដែលសកម្មភាពក្នុងកិច្ចការងារសង្គម និងការងារបណ្ដុះបណ្ដាលអប់រំ មួយរូបទទួលបានមេដាយ ពីរាជរដ្ឋាភិបាលកម្ពុជា


 

បន្ទាប់ពីបានចំណាយពេលវេលា កម្លាំងកាយចិត្ត និងខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងកិច្ចការងារសង្គម ការងារអប់រំ បណ្ដុះបណ្ដាល ជាច្រើនកន្លងមក លោក លីម អាស៊ីគីន ប្រធានក្រុមប្រឹក្សាវិទ្យាសាស្រ្តស្រាវជ្រាវនិងកិច្ចការសង្គម មានកិត្តិយសទទួលបាននូវគ្រឿងឥស្សរិយយសមុនីសារាភណ្ឌ ថ្នាក់អស្សឫទ្ធិ ពីរាជរដ្ឋាភិបាលកម្ពុជា។ សូមជម្រាបថា គ្រឿងឥស្សរិយយស មេដាយមុនីសារាភ័ណ្ឌ ជាមេដាយសម្រាប់បំពាក់ជូនបុគ្គលដែលមានស្នាដៃ និងគុណបំណាច់ខ្ពស់ក្នុងវិស័យសិក្សាធិការ អប់រំ អក្សរសាស្ត្រ វិទ្យាសាស្ត្រ វិចិត្រសិល្បៈ សង្គមកិច្ច ឬ វិស័យផ្សេងៗទៀត។

លោក លីម អាស៊ីគីន ជាយុវជនមួយរូបដែលតែងតែចូលរួមចំណែក
កសាងសង្គមជាតិមាតុភូមិតាមរយៈកិច្ចការងារដឹកនាំ គ្រប់គ្រង កិច្ចការមនុស្សធម៌ អក្សរសាស្រ្ត ការងារចុះជួយសហគមន៍ និងបានប្រឡូកក្នុងការងារអប់រំ បណ្ដុះបណ្ដាល និងសិក្សាធិការយ៉ាងសកម្មតាំងពីឆ្នាំ២០១៧មក។ ក្រៅពីតួនាទីជាប្រធានក្រុមប្រឹក្សាវិទ្យាសាស្រ្តស្រាវជ្រាវនិងកិច្ចការសង្គម សព្វថ្ងៃលោកគឺជាគ្រូបង្រៀនថ្នាក់ចំណេះទូទៅខ្មែរ «កម្រិតមធ្យមសិក្សា» មុខវិជ្ជាអក្សរសាស្រ្តខ្មែរនៅស្ថាប័នឯកជន។ លោកបានបញ្ចប់បរិញ្ញាបត្រ ឯកទេសអក្សរសាស្រ្តខ្មែរនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ហើយបច្ចុប្បន្នលោកកំពុងបន្តថ្នាក់អនុបណ្ឌិត ឯកទេសវិទ្យាសាស្រ្តអប់រំ នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាផងដែរ។

គួរបញ្ជាក់ផងដែរថា កន្លងមកយុវជនរូបនេះធ្លាប់ទទួលបានសក្ខីបណ្ណកិត្តិយស មេដាយ គ្រឿងលើកទឹកចិត្ត និងគ្រឿងឥស្សរិយយសជាបន្តបន្ទាប់ដូចជា ៖
– គ្រឿងឥស្សរិយយសមុនីសារាភ័ណ្ឌ ថ្នាក់មហាសេនា ពីព្រះករុណា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា
– ប្រកាសនីយបត្រកិត្តិយសជាន់ខ្ពស់និងមេដាយមាស ពីបណ្ឌិត្យសភាស្រាវជ្រាវនៃនិស្សិតសាកលវិទ្យាល័យបញ្ញាសាស្រ្ត
– ប្រកាសនីយបត្រគុណវុឌ្ឍអ្នកដឹកនាំ ពីសមាគមវិទ្យាសាស្រ្តស្រាវជ្រាវនិងកិច្ចការសង្គម
– លិខិតសរសើរការងារសកម្ម ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ
– ប្រកាសនីយបត្រឥស្សរិយយសការងារនិងមេដាយមាស ពីសមាគមវិទ្យាសាស្រ្តស្រាវជ្រាវនិងកិច្ចការសង្គម
– បណ្ណសរសើរលើកិច្ចការងារមនុស្សធម៌ ពីអភិបាលនៃគណៈអភិបាលស្រុកព្រៃឈរ ខេត្តកំពង់ចាម…។


Click to comment

Leave a Reply

Your email address will not be published.

Most Popular

To Top