Computer man Computer man
ព័ត៏មានជាតិ

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ដឹកនាំគណៈប្រតិភូ ចូលរួមពិធីបុណ្យគម្រប់ខួប ៧ថ្ងៃ វិញ្ញាណក្ខនព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍​ ទន់​ ធី​


ភ្នំពេញ៖​ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២ បានដឹកនាំគណៈប្រតិភូរដ្ឋបាលខេត្តកំពង់ស្ពឺ អញ្ជេីញចូលរួមពិធីបុណ្យគម្រប់ខួប ៧ថ្ងៃ វិញ្ញាណក្ខនព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍​ ទន់​ ធី​ ដែលត្រូវជាម្តាយក្មេក​ ឯកឧត្តម​ឧបនាយករដ្ឋមន្រ្តី​ យឹម​ ឆៃលី​ ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ​ នៅគេហដ្ឋាននៃសព​ នៅភូមិ​ពន្លៃ ឃុំ​កក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

ព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍​ ទន់​ ធី​ បានទទួលមរណភាពកាលពីថ្ងៃពុធ​ ៣កេីត​ ខែអស្សុជ​ ឆ្នាំ​ខាល​ ចត្វាស័ក​ ព.ស.២៥៦៦​ ត្រូវ​នឹង​ថ្ងៃ​ទី​២៨​ ខែ​កញ្ញា​ ឆ្នាំ​២០២២​ ក្នុងជន្មាយុ ៩០ឆ្នាំ​ ដោយជរាពាធ​៕


Click to comment

Leave a Reply

Your email address will not be published.

Most Popular

To Top