Computer man Computer man
ព័ត៏មានជាតិ

បណ្តាញសហជីពស្រ្តីជាង ៣០នាក់​ ចូលរួមឈ្វេងយល់ពីប្រាក់សោធន តាមរយៈមន្ត្រីជំនាញ ប.ស.ស.


ភ្នំពេញ​៖ ក្រោមការចាត់តាំងពីសំណាក់ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម នាព្រឹកថ្ងៃចន្ទ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ប្រធាននាយកដ្ឋានតាវកាលិកសន្តិសុខសង្គម នៃ ប.ស.ស. លោក សុក បូរ៉ា បានធ្វើបទបង្ហាញស្តីពី របបសន្តិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់ជនទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ ជូនដល់បណ្តាញសហជីពស្រ្តី (WUN) ដែលរៀបចំដោយកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) នៅសណ្ឋាគារសាន់វ៉េ​ រាជធានីភ្នំពេញ។

លោក សុក បូរ៉ា លើកឡើងថា ការធ្វើបទបង្ហាញពេលនេះ ក្នុងគោលបំណង បង្ហាញអំពីអត្ថប្រយោជន៍ នីតិវិធី នៃការបង់ភាគទាន និងលក្ខខណ្ឌនៃការទទួលបានប្រាក់សោធន នៅពេលសមាជិក ប.ស.ស. ចុះឈ្មោះចូលជាសមាជិកក្នុងផ្នែកមួយនេះ។

លោក​ បានបន្តទៀតថា នៅពេលដល់អាយុចូលនិវត្តន៍ គ្រប់សមាជិក ប.ស.ស. ទាំងអស់នឹងទទួលបានអត្ថប្រយោជន៍ដូចជាៈ(១)ទទួលបានប្រាក់សោធនជារៀងរាល់ខែ ដោយក្នុងនោះ១ខែត្រូវបើកជូនសមាជិក២ដង (២)ទទួលបានសេវាព្យាបាល និងថែទាំវេជ្ជសាស្រ្តនៅមូលដ្ឋានសុខាភិបាលដៃគូ ប.ស.ស.​ ដោយឥតគិតថ្លៃ។

សូមបញ្ជាក់ថា៖ បទបង្ហាញខាងលើរៀបចំដោយកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) សហការជាមួយ បេឡាជាតិសន្តិសុខសង្គម ដោយមានអ្នកចូលរួមសរុបប្រមាណជាង​ ៣៥នាក់៕


Click to comment

Leave a Reply

Your email address will not be published.

Most Popular

To Top