Computer man Computer man
ព័ត៏មានជាតិ

កម្លាំងកងការពារព្រំដែនលេខ៥០២ ចុះជួយច្រូតស្រូវជូនប្រជាពលរដ្ឋនៅភូមិកញ្ចាំង ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង


ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ដោយមានបទបញ្ជាពីលោកវរសេនីយ៍ទោ សៀម ប៊ុនស៊ីម មេបញ្ជាការកងការពារព្រំដែនលេខ៥០២ បានចាត់តាំងលោក វរសេនីយ៍ទោ កែសេរីវឌ្ឍន៍ សេនាធិការ កងការពារព្រំដែនលេខ៥០២ ដឹកនាំកម្លាំងអន្តរាគមន៍ចំនួន ២០នាក់ ក្នុងអង្គភាពចុះជួយច្រូតស្រូវជូនប្រជាពលរដ្ឋ ១គ្រួសារ មានផ្ទៃដី ១ហិកតា ស្ថិតនៅភូមិកញ្ចាំង ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង ដែលមានឈ្មោះ តុង វ៉ាន់ឌីម(ប្តី) អាយុ ៣៦ឆ្នាំ និងឈ្មោះ ខាន់ សារ៉ា(ប្រពន្ធ) អាយុ ៣៥ឆ្នាំ ជួបការខ្វះខាតកម្លាំងពលកម្មក្នុងគ្រួសារ និងផ្នែកជីវភាពប្រចាំថ្ងៃផងដែរ។

លោកវរសេនីយ៍ទោ កែ សេរីវឌ្ឍន៍ សេនាធិការ បានបញ្ជាក់ថា ក្រៅពីភារកិច្ចការពារខ្សែបន្ទាត់ព្រំដែន បង្គោលសីម៉ា និងជួយសង្រ្គោះប្រជាពលរដ្ឋរងគ្រោះដោយធម្មជាតិនារដូវវស្សាកន្លងទៅ ដែលអង្គភាពទទួលខុសត្រូវសព្វថ្ងៃនោះ អង្គភាពតែងតែចុះជួយប្រមូលផលដំណាំកសិកម្មរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីជួយសម្រួលការលំបាកមួយចំណែកធំ និងបានកាត់បន្ថយលើការចំណាយប្រើប្រាស់ម៉ាស៊ីនច្រូតកាត់ព្រមទាំងកម្មករផងដែរ។

បន្ថែមលើសពីនេះទៅទៀត លោកវរសេនីយ៍ទោ សៀម ប៊ុនស៊ីម មេបញ្ជាការកងការពារព្រំដែនលេខ៥០២ បានជំរុញឲ្យគ្រប់កងឯកភាពចំណុះទាំងអស់ បន្តយកចិត្តទុកដាក់ក្នុងការចុះជួយសម្រួលការលំបាកជូនប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្រទទួលខុសត្រូវរបស់កងឯកភាពនីមួយៗ ដោយស្មារតីម្ចាស់ការទទួលខុសត្រូវខ្ពស់ ជាពិសេសក្នុង រដូវប្រមូលផលនេះតែម្តង ហើយជានិច្ចកាលកន្លងមក យើងខ្ញុំតែងយកចិត្តទុកដាក់ចំពោះ ប្រជាពលរដ្ឋដែលមានការខ្វះខាត ដោយមានការឧបត្ថម្ភជាស្បៀងអាហារ និងថវិកាជាដើម ដើម្បីជួយសម្រួលដល់ការលំបាកខ្វះខាតក្នុងនាម ប្រជាពលរដ្ឋដែលជាឪពុកម្តាយ បងប្អូន និងជាប្រភពមិនចេះរីងស្ងួតរបស់កងទ័ព។

នៅរសៀលថ្ងៃដដែលក្រោយពីចុះជួយច្រូតស្រូវជូនប្រជាពលរដ្ឋរួចរាល់ លោកវរសេនីយ៍ទោ កែ សេរីវឌ្ឍន៍ សេនាធិការកង បានធ្វើការទំនាក់ទំនងជាមួយអាជ្ញាធរដែនដីក្នុងមូលដ្ឋាន ដើម្បីស្វែងរកប្រជាពលរដ្ឋ ដែលប្រកបរបរកសិកម្មហើយត្រូវប្រមូលផលនាពេលដ៏ខ្លីខាងមុខនេះ ក្នុងគោលជំហរផ្សារភ្ជាប់ការសាមគ្គីភាពតាមរយៈការជួយសម្រួលទុក្ខលំបាកគ្នាទៅវិញទៅមក រវាងកងទ័ពនិងប្រជាជន៕


Click to comment

Leave a Reply

Your email address will not be published.

Most Popular

To Top