Computer man Computer man
ព័ត៏មានអន្តរជាតិ

មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១ ជួបសំណេះសំណាល បំពាក់ឋានន្តរសក្តិ ជូនយោធិនចូលសោធននិវត្តន៍ និងពិការឆ្នាំ២០២២ របស់កងពល


ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក បណ្ឌិត ព្រហ្ម ផេង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអញ្ជើញអធិបតី ក្នុងពិធីសំណេះសំណាល និងបំពាក់ឋានន្តរសក្តិ ជូនយោធិនសោធននិវត្តន៍ និងពិការ ដែលត្រូវផ្ទេរចេញពីក្របខណ្ឌក្រសួងការពារជាតិឆ្នាំ២០២២ របស់កងពលតូចអន្តរាគមន៍លេខ១ ចំនួន ១៨នាក់។

ឧត្តមសេនីយ៍ឯក បណ្ឌិត ព្រហ្ម ផេង មានប្រសាសន៍ស្វាគមន៍ និងពាំនាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ្រ ចន្ទមុន្នី ដែលតែងតែគិតគូរ ចំពោះជីវភាពរស់នៅ និងសុខទុក្ខរបស់បងប្អូនយោធិនចូលនិវត្តន៍កងពលតូចអន្តរាគមន៍លេខ១ទាំងអស់ ។

ក្នុងឱកាសនោះផងដែរ ឯកឧត្តម ព្រហ្ម ផេង សូមគោរពថ្លែងអំណរគុណ ដល់បងប្អូនយោធិនសោធននិវត្តន៍ទាំងអស់ ដែលកន្លងមកបានលះបង់ គ្រប់បែបយ៉ាង ដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជាជន ជាពិសេសបងប្អូនជាប្រតិបត្តិករចូលរួមយ៉ាងសកម្ម ក្នុងការបង្រួបបង្រួមជាតិ និងជាកម្លាំងស្នូលក្នុងការអនុវត្តនយោបាយឈ្នះ ឈ្នះ ដែលនាំមកនូវសន្តិភាពពេញលេញ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃប្រកបដោយគតិបណ្ឌិត របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានធ្វើឱ្យប្រទេសទទួលបាននូវសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។

ឧត្តមសឹនីយ៍ឯក ព្រហ្ម ផេង បានគូសបញ្ជាក់ថា គំរូវីរភាពដ៏ល្អផូរផង់របស់បង ប្អូន ពិជាបានដិតជាប់ក្នុងក្រអៅបេះដូងអ្នកជំនាន់ក្រោយយ៉ាងពិតប្រាកដ។ ថ្វីត្បិតអស់លោកជាយោធិនបានផ្ទេរចេញពីកងយោធពលខេមរភូមិន្ទ ទៅក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាក៏ដោយ ក៏ប្រមុខរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅតែបន្តយកចិត្តទុកដាក់គិតគូរជួយដោះស្រាយគ្រប់កាល:ទេស:ដល់បងប្អូនអតីតយុទ្ធជនជានិច្ច។

ឧត្តមសេនីយ៍ឯក ព្រហ្ម ផេង បានផ្តាំផ្ញើដល់យោធិនចូលសោធន៍ និវត្តទាំងអស់ពេលវិលត្រឡប់ទៅរួមរស់ជាជនស៊ីវិលត្រូវបន្តថែរក្សានូវតំលៃថ្លៃថ្នូររបស់កងទ័ព និងចូលរួមសហការជាមួយអជ្ញាធរដែនដី បន្ថែតរក្សាសុខសន្តិភាពឲ្យបានដាច់ខាត៕

 


Click to comment

Leave a Reply

Your email address will not be published.

Most Popular

To Top