Computer man Computer man
ព័ត៏មានជាតិ

ឯកឧត្តម គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេស ពិនិត្យវឌ្ឍនភាពការងារលើគម្រោងអភិវឌ្ឍសេវាព្រឹត្តិបត្រថ្កោលទោសតាមប្រព័ន្ធឌីជីថលមុននឹងដាក់ដំណើរការសាកល្បង



ភ្នំពេញ៖ ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការ ទទួលបន្ទុកអគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌ នៃក្រសួងយុត្តិធម៌ នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេស ដើម្បីពិនិត្យវឌ្ឍនភាពការងារលើគម្រោងអភិវឌ្ឍសេវាព្រឹត្តិបត្រថ្កោលទោសតាមប្រព័ន្ធឌីជីថល ដែលគម្រោងការអភិវឌ្ឍនេះ ឯកឧត្តម គឹម សន្តិភាព នឹងស្នើសុំ ឯកឧត្តមរដ្ឋមន្ត្រី ដើម្បីដាក់ឱ្យដំណើរការសាកល្បងនៅពេលឆាប់ៗខាងមុខ ។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌ លោក លោកស្រី ប្រធាន អនុប្រធាននាយកដ្ឋាន និងមន្ត្រីពាក់ព័ន្ធនៃនាយកដ្ឋានកិច្ចការថ្កោលទោស ព្រមទាំងក្រុមជំនាញការងារព័ត៌មានវិទ្យាផងដែរ៕

 


Click to comment

Leave a Reply

Your email address will not be published.

Most Popular

To Top