Computer man Computer man
ព័ត៏មានជាតិ

ឯកឧត្តម ឡេង ប៉េងឡុង ជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមនាំមុខ Azerbaijan​ មុនដំណើរទស្សនកិច្ចជាផ្លូវការ របស់ប្រធានរដ្ឋសភា Azerbaijan


ភ្នំពេញ៖ ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា និងសហការី នារសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម IIkin MAMMADOV អគ្គនាយកទំនាក់ទំនងអន្តរជាតិ នៃគណៈប្រតិភូក្រុមនាំមុខAzerbaijan មុនដំណើរទស្សនកិច្ចជាផ្លូវការរបស់ប្រធានរដ្ឋសភាAzerbaijan​ មកព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២០-២៥ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ។

គណៈប្រតិភូសភាAzerbaijan គ្រោងចូលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចអគ្គមហាពញាចក្រីហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងចូលរួមសង្កេតការណ៍ក្នុងកិច្ចប្រជុំអន្តរសភាអាស៊ានអាយប៉ា(AIPA)​ លើកទី៤៣​ ផងដែរ​ ៕

 


Click to comment

Leave a Reply

Your email address will not be published.

Most Popular

To Top