Computer man Computer man
ព័ត៏មានជាតិ

ឯកឧត្តម យ៉ម ផារ៉ូត ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋប្បវេណី អញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែនៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋប្បវេណី



ភ្នំពេញ៖ ឯកឧត្តម យ៉ម ផារ៉ូត ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋប្បវេណី នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែនៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋប្បវេណី ដោយមានការចូលរួមពីសំណាក់ លោក-លោកស្រី ជាអគ្គនាយករង ប្រធាននាយកដ្ឋាន និងអនុប្រធាននាយកដ្ឋានពាក់ព័ន្ធមួយចំ នួនទៀត។

កិច្ចប្រជុំនេះរៀបចំទ្បើង ដើម្បីត្រួតពិនិត្យវឌ្ឍនភាពការងាររបស់អគ្គនាយកដ្ឋាន និងពិភាក្សាលើការងារសំខាន់ៗ ចំនួន ៣ គឺ៖

ទី១- ការពន្លឿនចំណាត់ការលើពាក្យសុំអន្តរាគមន៍ ក្នុងសំណុំរឿងរដ្ឋប្បវេណី

ទី២- ការត្រៀមចូលរួម និងរៀបចំសិក្ខាសាលា ទាក់ទងនឹងវិជ្ជាជីវ:សារការី និងអភិបាលបណ្តោះអាសន្ន និងវគ្គបណ្តុះបណ្តាលលើការដោះស្រាយ វិវាទ ក្រៅប្រពន័្ធតុលាការ នៅខេត្តបាត់ដំបង និងខេត្តមណ្ឌលគិរី

ទី៣- ការរៀបចំផែនការហិរញ្ញវត្ថុរបស់អគ្គនាយកដ្ឋាន៕

 


Click to comment

Leave a Reply

Your email address will not be published.

Most Popular

To Top