Computer man Computer man
ព័ត៏មានជាតិ

ឯកឧត្តម សុខ លូ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ឆ្នាំ២០២២ និងលើកទិសដៅសកម្មភាពការងារឆ្នាំ២០២៣ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង




ភ្នំពេញ៖ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ឆ្នាំ២០២២ និងលើកទិសដៅសកម្មភាពការងារឆ្នាំ២០២៣ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង នៅសាលប្រជុំសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ។

កិច្ចប្រជុំនេះដែរក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធាន សមាជិក សមាជិកាគណៈកម្មាធិការសាខាអនុសាខាក្រុងស្រុកទាំ១៤មន្ត្រី ក្រុមប្រតិបត្តិសាខា ដោយផ្ដោតលើរបៀបវរៈសំខាន់ៗមួយចំនួនដូចខាងក្រោម៖

១- ឆ្លង និងអនុម័តរបាយការណ៍សរុបលទ្ធផលសកម្មភាពសាខាឆ្នាំ២០២២ និងទិសដៅឆ្នាំ២០២៣
២- ឆ្លង និងអនុម័តរបាយការណ៍ថវិកាឆ្នាំ២០២២ និងផែនការថវិកាឆ្នាំ២០២៣
៣-ការងារផ្សេងៗ

បន្ទាប់ពីបានស្ដាប់របាយការណ៍ ស្ដីពីលទ្ធផលការងារដែលបានសម្រេចប្រចាំឆ្នាំ២០២២រួចមក ឯកឧត្តម សុខ លូ បានមានប្រសាសន៍ថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះគណៈកម្មាធិការសាខាទាំងមូល និងមន្ត្រីក្រុមប្រតិបត្តិ អនុសាខាដែលបានខិតខំបំពេញភារកិច្ចយ៉ាងសកម្ម ក្នុងការជំរុញសកម្មភាព និងសម្រេចបានលទ្ធផលគួរឱ្យកត់សំគាល់។

ឯកឧត្តម បានមានប្រសាសន៍ណែនាំអំពីវិធានការមួយចំនួនជាអាទិ៍ត្រូវពិនិត្យ និងត្រៀមគ្រប់លទ្ធភាព ទាំងកម្លាំង មធ្យោបាយ ថវិកា និងសម្ភារៈ ដើម្បីជួយអន្តរាគមន៍ ឆ្លើយតបទាន់ពេលវេលា ដល់ជនងាយរងគ្រោះ ពេលមានគ្រោះអាសន្ន គ្រោះមហន្តរាយ កើតឡើងភ្លាមៗ ដោយមិនត្រូវទុកឱ្យមានការរ៉ាំរ៉ៃយូរឡើយ ។

ឯកឧត្តមបានបញ្ជាក់ផងដែរថា ទន្ទឹមនឹងនេះ ត្រូវបន្តចុះអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការអប់រំទប់ស្កាត់ការឆ្លងនៃជំងឺរាតត្បាតនានាទាំងជំងឺគ្រុនឈីក គ្រុនឈាម រួមទាំងជំងឺកូវីដ-១៩ តាមមូលដ្ឋាន ភូមិ ឃុំ ស្រុក និងគ្រឹះស្ថានសិក្សានានាដោយសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីបង្កើនការផ្សព្វផ្សាយនៅតាមបណ្ដាញសង្គមឱ្យកាន់តែទូលំទូលាយ អំពីសកម្មភាព បេសសកកម្មដែលសាខាកំពុងអនុវត្ត ក៏ដូចជាការផ្សព្វផ្សាយអប់រំបញ្ហានានាដែលកើតមាននៅក្នុងសង្គម ព្រោះសាខាកាកបាទក្រហមកម្ពុជា មិនត្រឹមតែរួមចំណែកក្នុងការងារមនុស្សធម៌តែមួយមុខទេ តែការងារសង្គមការផ្សព្វផ្សាយក៏ជាភារកិច្ចចាំបាច់របស់កាកបាទក្រហមកម្ពុជាដើម្បីឱ្យប្រជាពលរដ្ឋទូទាំងខេត្តមានការយល់ដឹងកាន់តែទូលំទូលាយ និងត្រូវបន្តខិតខំប្រឹងប្រែងអនុវត្តការងារ ក៏ដូចជាបំពេញបេសកកម្មរបស់សាខាបន្តទៀតឱ្យបានល្អសម្រាប់ឆ្នាំបន្តបន្ទាប់ទៀត ៕

 


Click to comment

Leave a Reply

Your email address will not be published.

Most Popular

To Top