Computer man Computer man
ព័ត៏មានជាតិ

ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី បំពាក់ឋានន្តរសក្តិ ជូនគ្រឿងឥស្សរិយយស ដល់យោធិននៃកងរាជអាវុធហត្ថ ចូលនិវត្តន៍ ឆ្នាំ២០២២


ភ្នំពេញ៖ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ បានរៀបចំពិធីសំណេះសំណាល និងបំពាក់ឋានន្តរសក្តិ ជូនគ្រឿងឥស្សរិយយស ដល់យោធិននៃកងរាជអាវុធហត្ថ ចូលនិវត្តន៍ ឆ្នាំ២០២២ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ។

សមាសភាពអញ្ជើញចូលរួម÷ លោកមេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរជំនាញទាំង០៧ នាយលេខាធិការដ្ឋាន នាយការិយាល័យហិរញ្ញវត្ថុ នាយការិយាល័យអធិការកិច្ច នាយ-នាយរងការិយាល័យចំណុះមន្ទីរ មេបញ្ជាការកងអនុសេនាធំ កងរាជអាវុធហត្ថចល័ត លោកមេបញ្ជាការ-មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក ស្នាក់ការសន្តិសុខ ព្រមទាំងនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្ត ចំនួន ៦៤នាក់ (អ.ហនារី ០៤នាក់)។

យោធិននៃកងរាជអាវុធហត្ថ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ ចូលនិវត្តន៍ក្នុងឆ្នាំ២០២២ តាមប្រកាសរបស់ក្រសួងការពារជាតិ មានចំនួន ០៧នាក់ ដោយត្រូវបានរាជរដ្ឋាភិបាល ក្រសួងការពារជាតិ ដំឡើងឋានន្តរសក្តិចំនួន ១ថ្នាក់ មុនចូលនិវត្តន៍ និងប្រគល់គ្រឿងឥស្សរិយយស ” ថ្នាក់អស្សឬទ្ធិ ” ដើម្បីជាការលើកទឹកចិត្ត ដឹងគុណចំពោះវីរភាពដ៏អង់អាចក្លាហាន ចំពោះការលះបង់គ្រប់បែបយ៉ាង ក្នុងបុព្វហេតុជាតិមាតុភូមិ នាពេលកន្លងមក ក្នុងនោះលោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ ក៏បានប្រគល់ថវិកាឧបត្ថម្ភ ដោយក្នុង១នាក់ ទទួលបានទឹកប្រាក់ចំនួន ៥០០.០០០រៀល ជូនដល់យោធិននៃកងរាជអាវុធហត្ថ ចូលនិវត្តន៍ផងដែរ។

បន្ទាប់ពីបញ្ជប់ពិធីបំពាក់ឋានន្តរសក្តិ និងប្រគល់គ្រឿងឥស្សរិយយស កញ្ចប់ថវិការួចរាល់ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានដឹកនាំលោកមេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង ប្រធានមន្ទីរជំនាញទាំង៧ នាយលេខាធិការដ្ឋាន នាយការិយាល័យចំណុះមន្ទីរ លោកមេបញ្ជាការ-មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក ស្នាក់ការសន្តិសុខ ចំនួន ២៨នាក់ ដើម្បីចូលរួមស្តាប់ប្រសាសន៍សំណេះសំណាល និងផ្តាំផ្ញើ ជូនដល់យោធិននៃកងរាជអាវុធហត្ថ ចូលនិវត្តន៍-ពិការ ឆ្នាំ២០២២ ក្នុងក្របខណ្ឌកងរាជអាវុធហត្ថទូទាំងប្រទេស តាមរយ:ប្រព័ន្ធវីដេអូខនហ្វឺរ៉េន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ៕

 


Click to comment

Leave a Reply

Your email address will not be published.

Most Popular

To Top