Computer man Computer man
ព័ត៏មានជាតិ

នគរបាលស្រុកមោងឫស្សី អនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួន​បុរសម្នាក់ក្នុងករណីហិង្សាដោយចេតនា


ភ្នំពេញ៖ នគរបាលស្រុកមោងឫស្សី​ បានអនុវត្តដីកា​បង្គាប់ឱ្យចាប់ខ្លួនលេខ៦៤៩ ត.ព្រ ចុះថ្ងៃ​ទី​០១ ខែវិច្ឆិកា ឆ្នាំ​២០២២ របស់លោកស្រី ហុង ទិត្យមល្លិកា ចៅក្រមស៊ើ​បសួរ​សាលាដំបូងខេត្តបាត់ដំបងដោយបង្គាប់ឱ្យចាប់ខ្លួនឈ្មោះ មុទ្រ ម៉ៃ ហៅ​ ពក ភេទប្រុស អា​យុ៣៥ឆ្នាំ រស់​ នៅភូមិត្រស់ ឃុំតាលាស់ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ជាប់ចោទពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅចំ​ណុចក្រុមទី១២ ភូមិត្រស់ ឃុំតាលាស់ ស្រុកមោងឫស្សី ខេត្តបាត់ដំបង កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២​០២២ ។

ការចុះអនុវត្តដីការនេះបានធ្វើឡើង នៅថ្ងៃ​ទី​១​៦​​ខែ​ ខែវិច្ឆិកាឆ្នាំ​២០២២វេ​លា​ម៉ោង​៩និង១០នាទីព្រឹក នៅចំណុចក្រុមទី៩ ភូមិត្រស់ ឃុំតាលាស់ ស្រុកមោងឫ​ស្សី ខេត្តបាត់ដំបង​។

បច្ចុប្បន្ននៅពេលនេះជនត្រូវចោទខាងលើត្រូវបានន​គរបាលស្រុកបញ្ជូនមកស្នង ការដ្ឋាននគរបាលខេត្តបាត់ដំបងដើ ម្បីអនុវត្តន៍តាមនីតិវិធី៕

 


Click to comment

Leave a Reply

Your email address will not be published.

Most Popular

To Top