Computer man Computer man
ព័ត៏មានជាតិ

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ឧបត្ថម្ភស្បៀងអាហារ​ និងឯកសណ្ឋានប្រជាការពារ ជូនអតីតយុទ្ធជននិងប្រជាជន នៅស្រុកប្រាសាទសំបូរ


ភ្នំពេញ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជា ការតំបន់ប្រតិបត្តិការសឹករង អនុប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត កំពង់ធំ និង ឯកឧត្តម ឃឹង នុភាព អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ បានចូលរួមក្នុងពិធីផ្សព្វផ្សាយគោលនយោបាយភូមិឃុំមានសុវត្ថិភាព បំពាក់ឯកសណ្ឋាន ជូនប្រជាការពារចំនួន៦១នាក់ និងឧបត្ថម្ភអំណោយស្បៀងអាហារគ្រឿងឧបភោគ បរិភោគ របស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ជូនក្រុមគ្រួសារអតីតយុទ្ធជន និងប្រជាជន ដែលមានជីវភាពលំបាកខ្វះខាតចំនួន ៣៦គ្រួសារ នៅស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ។

លោក ឃីម សុខឃាង អភិបាលស្រុក​ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកប្រាសាទសំបូរ បានឡើងធ្វើរបាយការណ៍ស្វាគមន៍ ដោយបានបញ្ជាក់ជូនអំពីស្ថានភាពសន្តិសុខសណ្ដាប់ធ្នាប់សង្គម និងស្ថានភាពប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងក្នុង រយៈពេលកន្លងមកនៅក្នុងភូមិសាស្ត្រស្រុក​ ហើយត្រូវបានរាជរដ្ឋាភិបាល​ និងឯកឧត្តមអភិបាលខេត្ត បាន​ជួយ​ដោះ​ស្រាយ​ជូន​ប្រជាជនបានទាន់ពេលវេលាផងដែរ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងអំណរគុណចំពោះគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកប្រាសាទសំបូរ និងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ រួមនឹងប្រជាការពារទាំងអស់ដែលបានយក ចិត្តទុកដាក់ក្នុងការថែរក្សានៅសុខសន្តិ ភាព សណ្ដាប់ធ្នាប់សង្គម និងជួយបម្រើ ប្រជាជនក្នុងឱកាស ដែលប្រជាជនកំពុងរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់នាពេលកន្លងមក។
ជាមួយ​នេះ​ដែរ​ ឧត្តម សេនីយ៍ទោ សោម ស៊ុន បានផ្សព្វផ្សាយនូវគោលនយោបាយភូមិ.ឃុំ មានសុវត្ថិភាពទាំង៧ចំណុចរបស់រាជរដ្ឋា ភិបាល និងបានណែនាំអំពីតួនាទីភារកិច្ច​ និងសិទ្ឋរបស់ប្រជាការពារ ក្នុងការសហការ ថែរក្សាសណ្ដាប់ធ្នាប់សង្គម ជូនប្រជាជននៅក្នុងមូលដ្ឋាន ឱ្យបានល្អប្រសើរបន្ថែមទៀត។

ឯកឧត្តម ឃឹង នុភាព អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ បានថ្លែងនូវការកោតសរសើរចំពោះអាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធទាំងបី រួមនិងប្រជាការពារ ព្រមទាំងប្រជាពលរដ្ឋទាំងអស់ ដែលបានរួមគ្នាថែរក្សានូវសុខសន្តិភាព និងសណ្ដាប់ធ្នាប់សង្គមនៅក្នុងមូលដ្ឋាននីមួយៗ ព្រមទាំងបានយកចិត្តទុកដាក់បម្រើនិងជួយដោះស្រាយនូវរាល់ការលំបាករបស់ប្រជាជនបានទាន់ពេលវេលា។

នៅក្នុងឱកាសនេះដែ​ គណៈអធិបតី បានអញ្ជើញប្រគល់ឯកសណ្ឋាន ជូនប្រជាការពារចំនួន៦១ នាក់ដែលជាអំណោយរបស់ឯកឧត្តមឃឹង​ នុភាព នឹងបានឧបត្ថម្ភ ស្បៀងអាហារគ្រឿងឧបភោគបរិ ភោគ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ជូនក្រុមគ្រួសារអតីតយុទ្ធជន និងប្រជាជនដែលមានជីវភាពលំបាកខ្វះខាតចំនួន ៣៦គ្រួសារដោយក្នុងមួយ​គ្រួសារ​ទទួល​បាន​នូវ​អង្ករ​និងគ្រឿងឧបភោគបរិភោគ ព្រមទាំងថវិកាមួយចំនួនផងដែរ ៕

 


Click to comment

Leave a Reply

Your email address will not be published.

Most Popular

To Top