Computer man Computer man
ព័ត៏មានជាតិ

សម្ដេច ស ខេង ស្នើតែងតាំងឯកឧត្ដម ខូយ រីដា ជាអភិបាលខេត្តពោធិ៍សាត់ ជំនួសឯកឧត្ដម ជាវ តាយ


ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានធ្វើសំណើទៅកាន់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា តែងតាំងឯកឧត្ដម ខូយ រីដា ពីអភិបាលរងខេត្តបាត់ដំបង ទៅជាអភិបាលខេត្តពោធិ៍សាត់ជំនួស ឯកឧត្ដម ជាវ តាយ ។

សូមបញ្ជាក់ថា ឯកឧត្ដម ជាវ តាយ ធ្លាប់ជាអតីតអភិបាលខេត្តកំពត ឯកឧត្ដមត្រូវបានតែងតាំង ជាអភិបាលខេត្តកំពត ហើយបានផ្ទេរទៅ កាន់តំណែងអភិបាលខេត្តពោធិ៍សាត់ កាលពីឆ្នាំ២០២១ ។

សូមបញ្ជាក់ផងដែរថា ឯកឧត្ដម ជាវ តាយ ក៏ត្រូវបានសម្ដេច ស ខេង ស្នើសុំតែងតាំងជារដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ៕


Click to comment

Leave a Reply

Your email address will not be published.

Most Popular

To Top