Computer man Computer man
ព័ត៏មានអន្តរជាតិ

បទវិភាគ៖“សំឡេងប្រទេសចិន” នឹងប្រមូលផ្តុំគំនិតឯកភាពរួម និងជំរុញការអភិវឌ្ឍសកល


រសៀលថ្ងៃទី១ខែវិច្ឆិកា តាមម៉ោងក្នុងតំបន់ កិច្ចប្រជុំកំពូលប្រទេសG20លើកទី១៧បានបិទបញ្ចប់នៅកោះបាលីប្រទេសឥណ្ឌូនេស៊ី។ ក្នុងអំឡុងពេលកិច្ចប្រជុំលើកនេះ លោកXiJinping ប្រធានរដ្ឋចិនបានថ្លែងសុន្ទរកថាគន្លឹះ ដោយប្រើប្រាស់ “ការអភិវឌ្ឍ”ជាពាក្យគន្លឹះ ហើយលើកឡើងថា សមាជិកនៃប្រទេសG20គួរតែជំរុញការអភិវឌ្ឍជាសកល ដែលកាន់តែប្រកបដោយភាពបរិយាប័ន្ន និងភាពធន់នឹងផ្តល់ផលប្រយោជន៍ជាទូទៅ ដែលទទួលបានសំឡេងគាំទ្រយ៉ាងទូលំទូលាយ។
ក្នុងបរិបទនាពេលបច្ចុប្បន្ននេះ ដែលពិភពលោកបាននឹងកំពុងស្ថិតក្នុងភាពបម្រែបម្រួលដ៏ខ្លាំងនិងការរីករាលដាលនៃជំងឺកូវីដ១៩ ដែលមិនធ្លាប់មានក្នុង១រយឆ្នាំកន្លងមក លក្ខណៈផុយស្រួយនៃសេដ្ឋកិច្ចពិភពលោក កាន់តែមានភាពលេចធ្លោ ហើយការអភិវឌ្ឍរបស់មនុស្សជាតិកំពុងប្រឈមមុខនឹងការប្រកួតប្រជែងដ៏សំខាន់។ប្រធានបទនៃកិច្ចប្រជុំកំពូលប្រទេសG20 កោះបាលីគឺ “រួមគ្នាងើបឡើងវិញនិងងើបឡើងវិញយ៉ាងខ្លាំងក្លា” ដែលឆ្លុះបញ្ចាំងពីការរំពឹងទុករួមគ្នារបស់មនុស្សទាំងឡាយ។
មនុស្សជាតិយើងរស់នៅលើភពផែនដីតែមួយ សាមគ្គីភាពគឺជាកម្លាំង ហើយការបែកបាក់គ្នាគ្មានផ្លូវចេញនោះទេ។ លោកXiJinpingប្រធានរដ្ឋចិនបានផ្តួចផ្តើមឱ្យជំរុញ”ការអភិវឌ្ឍសកលកាន់តែប្រកបដោយភាពបរិយាប័ន្ន” គឺមានន័យថាប្រទេសនានាគួរតែគោរពគ្នាទៅវិញទៅមក ស្វែងរកចំណុចឯកភាពគ្នាខណៈពេលរក្សាទុកគំនិតមិនស្របគ្នា រួមរស់នៅជាមួយគ្នាដោយសន្តិភាព និងជំរុញកិច្ចកសាងសេដ្ឋកិច្ចពិភពលោកបែបបើកចំហ តែមិនត្រូវបិទទ្វារនិងមិនទទួលអ្នកដទៃទៀតឡើយ។
“រួមគ្នាការអភិវឌ្ឍន៍របស់ប្រទេសនានា ទើបជាការអភិវឌ្ឍពិតប្រាកដ” “ប្រទេសនីមួយៗសុទ្ធតែចង់មានជីវភាពការរស់នៅដ៏ល្អប្រសើរ ហើយការធ្វើទំនើបកម្មមិនមែនជាសិទ្ធិអំណាចពិសេសរបស់ប្រទេសណាមួយឡើយ”… ការដែលលោកXilJinpingប្រធានរដ្ឋចិនបានផ្តួចផ្តើមឱ្យជំរុញ”ការអភិវឌ្ឍជាសកលដែលផលប្រយោជន៍ជាទូទៅកាន់តែច្រើន” គឺមានន័យថាប្រទេសទទួលបានការអភិវឌ្ឍមុនគេ គួរតែជួយប្រទេសដទៃដោយស្មោះត្រង់ ដើម្បីសម្រេចបាននូវការអភិវឌ្ឍជាមួយគ្នា។
នាពេលបច្ចុប្បន្ន សេដ្ឋកិច្ចពិភពលោកកំពុងប្រឈមមុខនឹងហានិភ័យថមថយចុះ ហើយការដែលអង្គភាពសេដ្ឋកិច្ចអភិវឌ្ឍន៍ ដូចជាអាមេរិកជាដើម ជំរុញ”ការដំឡើងអត្រាការប្រាក់” បាននាំមកនូវផលប៉ះពាល់យ៉ាងខ្លាំងដល់ទីផ្សារងើបឡើងថ្មី និងប្រទេសកំពុងអភិវឌ្ឍន៍។ លោកXiJinpingប្រធានរដ្ឋចិនបានផ្តួចផ្តើមឱ្យ “ជំរុញការអភិវឌ្ឍសកលដែលមានភាពធន់កាន់តែខ្លាំង” ដោយបានលើកឡើងថាកសាង “ទំនាក់ទំនងភាពជាដៃគូស្តារសេដ្ឋកិច្ចសកលឡើងវិញ” ហើយបានគូសបញ្ជាក់ថា”ជាពិសេស អង្គភាពសេដ្ឋកិច្ចអភិវឌ្ឍន៍ត្រូវតែកាត់បន្ថយផលប៉ះពាល់អវិជ្ជមាននៃការកែសម្រួលគោលនយោបាយរូបិយវត្ថុ” គឺមានសារសំខាន់ជាក់ស្តែងយ៉ាងខ្លាំង។ ក្នុងពេលជាមួយគ្នានេះ ភាគីចិនបានលើកឡើងថា “គាំទ្រសហភាពអាហ្វ្រិកចូលជាសមាជិកនៃប្រទេសG20″។ សេចក្តីប្រកាសនៃកិច្ចប្រជុំកំពូលក៏បានសន្យាថានឹងបន្តគាំទ្រប្រទេសកំពុងអភិវឌ្ឍ ដើម្បីជួយពួកគេឆ្លើយតបនឹងការប្រកួតប្រជែងជាសកល និងសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព។
ការប្រកួតប្រជែងគឺមិនធ្លាប់មានកាលពីមុន ប៉ុន្តែតែងតែមានមធ្យោបាយឆ្លើយតប។គឺនៅថ្ងៃទី១៥ ខែវិច្ឆិកា អង្គការសហប្រជាជាតិបានប្រកាសថា ចំនួនប្រជាជនពិភពលោកបានឡើងដល់៨ពាន់លាននាក់ ដែលមានសារសំខាន់ជានិមិត្តសញ្ញាចំពោះការអភិវឌ្ឍមនុស្សជាតិ។ ក្នុងគ្រាគន្លឹះនៃការអភិវឌ្ឍសេដ្ឋកិច្ចពិភពលោក “សំឡេងប្រទេសចិន” ដែលបញ្ចេញពីកិច្ចប្រជុំកំពូលកោះបាលីនឹងប្រមូលផ្តុំគំនិតឯកភាពរួម និងជំរុញការអភិវឌ្ឍសកលម្តងទៀត។ ប្រទេសចិនដែលឆ្ពោះទៅរកការធ្វើទំនើបកម្មជាបន្តបន្ទាប់ មុខជានឹងផ្តល់ឱកាសកាន់តែច្រើនដល់ពិភពលោក និងជំរុញយ៉ាងខ្លាំងក្លានូវ”ការរួមគ្នាងើបឡើងវិញនិងងើបឡើងវិញយ៉ាងខ្លាំងក្លា”៕


Click to comment

Leave a Reply

Your email address will not be published.

Most Popular

To Top