Computer man Computer man
ព័ត៏មានជាតិ

លោក ហ៊ុយ វ៉ាន់ថា ប្រធាននាយកដ្ឋានសហគមន៍កសិករប្រើប្រាស់ទឹក នៃក្រសួងធនធានទឹក ដឹកនាំក្រុមកាងារបច្ចេកទេសចុះទៅប្រព័ន្ធធារាសាស្រ្តស្ទឹងស្រែង-សៀមរាប


ភ្នំពេញ៖​ លោក ហ៊ុយ វ៉ាន់ថា ប្រធាននាយកដ្ឋានសហគមន៍កសិករប្រើប្រាស់ទឹក នៃក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមកាងារបច្ចេកទេសរបស់នាយកដ្ឋាន នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ បានចុះទៅប្រព័ន្ធធារាសាស្រ្តស្ទឹងស្រែង-សៀមរាប ស្ថិតក្នុងឃុំស្លែងស្ពាន ឃុំជ្រោយនាងនួន ក្លាំងហាយ ឃុំព្រៃ ឃុំត្រាំសរសរ ស្រុកស្រីស្នំ និងឃុំសែនសុខ ឃុំចន្លាសដៃ និងឃុំតាអាន ស្រុកក្រឡាញ់ ខេត្តសៀមរាប ។

ក្នុងការចុះទៅនេះ មានការចូលរួមសហការពីមន្រី្តបច្ចេកទេសនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តសៀមរាប និងលោកអភិបាលស្រុកស្រីស្នំ ដើម្បីធ្វើការប្រគល់ជូននូវត្រាមូលដល់ ស.ក.ប.ទ. ស្ទឹងស្រែង-សៀមរាប សម្រាប់ប្រើប្រាស់ក្នុង ស.ក.ប.ទ. ដោយបានផ្តល់ជាអនុសាសន៍ណែនាំមួយចំនួនសម្រាប់អនុវត្តនូវសកម្មភាពការងារឲ្យកាន់តែមានប្រសិទ្ធភាពដូចជា៖

១. ណែនាំអំពីប្រើប្រាស់ត្រាមូល គឺត្រូវប្រើឲ្យបានសមស្របត្រឹមត្រូវទៅតាមកិច្ចការរដ្ឋបាលក្នុងដែនសមត្ថកិច្ចរបស់ខ្លួនមានដូចជា លិខិតអញ្ជើញ លិខិតជូនដំណឹង របាយការណ៍ បញ្ជីចំណូល-ចំណាយរបស់ ស.ក.ប.ទ. វិក័យបត្រសម្រាប់ប្រើប្រាស់ក្នុងការប្រមូលភាគទានប្រើប្រាស់ប្រព័ន្ធធារាសាស្រ្ត និងការងារពាក់ព័ន្ធមួយចំនួនទៀតដូចជាការងារទំនាក់ទំនងជាមួយដៃគូអភិវឌ្ឍ វិស័យឯកជន និងស្ថាប័នរដ្ឋផងដែរ។ល។

២. ប្រកាសជូនដល់អាជ្ញាធរដែនដីស្រុកស្រីស្នំ និងឃុំពាក់ព័ន្ធទាំង៨ ដើម្បីទទួលស្គាល់អំពីការប្រគល់ និងទទួលត្រាមូល ស.ក.ប.ទ. សម្រាប់ប្រើប្រាស់ជាផ្លូវការក្នុងដែនសមត្ថកិច្ចរបស់ ស.ក.ប.ទ. ចាប់ពីពេលនេះតទៅ

៣. ចុះពិនិត្យស្ថានភាពទូទៅរបស់ប្រព័ន្ធធារាសាស្ត្រស្ទឹងស្រែង-សៀមរាប៕


Click to comment

Leave a Reply

Your email address will not be published.

Most Popular

To Top