Computer man Computer man
ព័ត៏មានជាតិ

លោកជំទាវ ញ៉ែម សាខន ស ខេង អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារសិក្សាសាលាបឋមសិក្សាបញ្ញា និងសមិទ្ធផលនានា នៅក្នុងសាលា


ភ្នំពេញ៖​ លោកជំទាវ ញ៉ែម សាខន ស ខេង តំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងលោកជំទាវ នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារសិក្សាសាលាបឋមសិក្សាបញ្ញា និងសមិទ្ធផលនានា នៅក្នុងសាលាបឋមសិក្សាបញ្ញាស្ថិតក្នុងស្រុកសង្កែ ខេត្តបាត់ដំបង។

ពិធីខាវលើនេះក៏មានការចូលរួមពី ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង ឯកឧត្តម សុខ លូ អភិបាលខេត្ត ព្រមទាំងលោកជំទាវ។

ក្រៅពីការសម្ពោធសាលានិងសមិទ្ធផលមួយចំនួនដូចជា ក្លោងទ្វារ ដងទង់ជាតិ និងពិធីចែកអំណោយជាកង់ និងសម្ភារៈសិក្សាផ្សេងៗជូនដល់សិស្សានុស្សិស្ស ចំនួន ២៥០នាក់ ក្នុងសាលាបឋមសិក្សា បញ្ញា ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ស្ថិតក្នុងស្រុកសង្កែ ខេត្តបាត់ដំបង៕


Click to comment

Leave a Reply

Your email address will not be published.

Most Popular

To Top