Computer man Computer man
ព័ត៏មានជាតិ

ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា៖ គិតត្រឹមថ្ងៃ១៦ វិច្ឆិកា មានពលរដ្ឋជិត ១ម៉ឺនគ្រួសារ ស្ម័គ្រចិត្តចាកចេញពីតំបន់អង្គរ ​ទៅរស់នៅតំបន់រុនតាឯក​ និងពាក់ស្នែង​


ភ្នំពេញ៖ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួរៀបចំដែនដី នគរូបនីយកម្ម និងសំណង បានឲ្យដឹងថា គិតត្រឹមថ្ងៃទី១៦ ខែវិច្ឆិកានេះ មានពលរដ្ឋចំនួន ៩៥៧៤​គ្រួសារ​ ស្ម័គ្រចិត្ត​ទៅរស់នៅតំបន់អភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក​ និងតំបន់អភិវឌ្ឍន៍ពាក់ស្នែង​ ។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១៧ វិច្ឆិកានេះ ឧបនាយករដ្ឋមន្ត្រី​ ជា សុផារ៉ា ក៏បានបង្ហាញផែនទីឧទ្យានអង្គរ ដែលពណ៌ក្រហម​ លំនៅឋានដែលមិនទាន់ស្ម័គ្រចិត្តចាកចេញ​ និងពណ៌បៃតង​ លំនៅឋានដែលបានចាប់ឆ្នោតរួច​ចំនួន​ ៩៥៧៤​ គ្រួសារ​ ស្ម័គ្រចិត្ត​ទៅរស់នៅតំបន់អភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក​ ស្ថិតនៅភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាបនិងតំបន់អភិវឌ្ឍន៍ពាក់ស្នែង​ ស្ថិតក្នុងភូមិពាក់ស្នែងចាស់ ឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប ។


Click to comment

Leave a Reply

Your email address will not be published.

Most Popular

To Top