Computer man Computer man
ព័ត៏មានជាតិ

បាឋកថាស្តីពីទំនើបកម្មសង្គមនិយម ត្រូវបានរៀបចំឡើងនៅរាជធានីភ្នំពេញ




រសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសាលាមធ្យមសិក្សាវិចិត្រសិល្បៈ សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន អង្គការYUNDI និងសមាគមចិនក្រៅប្រទេសខេត្តយូណាន មានរៀបចំកម្មវិធីបាឋកថាស្តីពីទំនើបកម្មសង្គមនិយមតាមបែបផែនចិន។
ថ្លែងទៅកាន់ថ្នាក់ដឹកនាំនិងមន្ត្រីរាជការចំនួន១៥០រូប លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនបានជម្រាបជូនពីសមិទ្ធផលដែលកម្ពុជាទទួលបានក្នុងកំឡុងពេលដំណើរទស្សនកិច្ចរបស់លោក Li Keqiangនាយករដ្ឋមន្ត្រីសាធារណរដ្ឋប្រជាមានិតចិនមកកម្ពុជា កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២។
ក្រៅពីរំលេចពីទំនាក់ទំនងរវាងកម្ពុជានិងចិន លោកបណ្ឌិតក៏បានគូសបញ្ជាក់ពីសមិទ្ធផលនៃសមាជលើកទី២០របស់បក្សកុម្មុយនិស្តចិន ដោយផ្តោតលើទស្សនៈស្តីពី ទំនើបកម្មសង្គមនិយមតាមបែបផែនចិន។ ការធ្វើទំនើបកម្មសង្គមនិយមតាមបែបផែនចិនគឺជាសង្គមនិយមទំនើបដែលដឹកនាំដោយបក្សកុម្មុយនីស្តចិនដែលមានលក្ខណៈពិសេសនៃការរួមបញ្ចូលនូវបទពិសោធធ្វើទំនើបកម្មនៃបណ្តាប្រទេសនានាជាមួយលក្ខណៈពិសេសផ្ទាល់ខ្លួនរបស់ចិន។ ការធ្វើទំនើបកម្មតាមបែបផែនចិនគឺជាការធ្វើទំនើបកម្មដែលគ្របដណ្តប់លើទ្រង់ទ្រាយប្រជាជនដ៏ធំសម្បើម ជាការធ្វើទំនើបកម្មដែលប្រជាជនទាំងមូលសុទ្ធតែទទួលបានជីវភាពរស់នៅប្រកបដោយវិបុលភាព ជាការធ្វើទំនើបកម្មដែលអរិយធម៌ខាងសម្ភារៈនិងអរិយធម៌ខាងវិញ្ញាណមានភាពចុះសម្រុងគ្នា ជាការធ្វើទំនើបកម្មដែលមនុស្សជាតិនិងធម្មជាតិរួមរស់នៅដោយសុខដុមរមនា និងជាការធ្វើទំនើបកម្មដែលដើរតាមមាគ៌ាអភិវឌ្ឍន៍ដោយសន្តិភាព។ ការធ្វើទំនើបកម្មតាមបែបផែនចិនមិនត្រឹមតែអាចនាំមកនូវផលប្រយោជន៍ដល់ប្រជាជនចិនប៉ុណ្ណោះទេ ថែមទាំងអាចផ្តល់ផលប្រយោជន៍ដល់ប្រជាជនពិភពលោកទៀតផង។ ជាបឋមគឺនាំមកផលប្រយោជន៍ដល់ការកាត់បន្ថយភាពក្រីក្ររបស់ពិភពលោក ។
បន្ទាប់មកគឺនាំមកផលប្រយោជន៍ដល់ការបន្ធូរបន្ថយវិបត្តិស្បៀងអាហារពិភពលោក។ ការធ្វើទំនើបកម្មតាមបែបផែនចិនគឺប្រជាជនទាំងមូល ទទួលបានជីវភាពរស់នៅប្រកបដោយវិបុលភាព គឺមានន័យថាប្រទេសចិន នឹងអនុវត្តការបើកទូលាយដែលមានកម្រិតកាន់តែខ្ពស់ ចែករំលែកកាលានុវត្តភាពទីផ្សារកាន់តែច្រើនជាមួយពិភពលោក  សំដៅបំពេញបន្ថែមកម្លាំងចលករកាន់តែច្រើនដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក។ ការធ្វើទំនើបកម្មតាមបែបផែនចិនថែមទាំងអាចនាំមកផលប្រយោជន៍ដល់អ្នកទាំងអស់គ្នាក្នុងវិស័យអេកូឡូស៊ីទៀតផង។ ការគោរពធម្មជាតិ សម្របតាមធម្មជាតិនិងការពារធម្មជាតិ គឺជាតម្រូវការនៃការកសាងប្រទេសសង្គមនិយមទំនើបគ្រប់ជ្រុងជ្រោយ។
ជារួម ការធ្វើទំនើបកម្មតាមបែបផែនចិន គឺជាការផ្តល់នូវការអភិវឌ្ឍស្របទៅតាមទិសដៅរបស់អង្គការសហប្រជាជាតិ បំពេញបាននូវតម្រូវការជាក់ស្តែងជូនទៅដល់ប្រជាជន ហើយជាពិសេសគឺការអភិវឌ្ឍដែលថែរក្សាសុខសន្តិភាព និងការថែរក្សាបាននូវបរិស្ថានអេកូឡូស៊ី។ លោក ហេង កំសាន្ត នាយកសាលាមធ្យមសិក្សាវិចិត្រសិល្បៈបានថ្លែងអំណរគុណដល់លោកបណ្ឌិតដែលជានិច្ចកាលតែងបានចែករំលែកបទពិសោធន៍ដោយផ្ទាល់ តាមរយៈបណ្តាញសារព័ត៌មានទាំងជាតិ ទាំងអន្តរជាតិពីឈ្វេងយល់ពីប្រទេសចិន ដែលជាពិសេសបច្ចុប្បន្នភាពពីប្រទេសចិនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ សិស្ស និស្សិត និងប្រជាជនកម្ពុជាកាន់តែយល់ដឹងស៊ីជម្រៅពីប្រទេសចិន៕
(ដោយ៖ វិទ្យុមិត្តភាពកម្ពុជា-ចិន)

 


Click to comment

Leave a Reply

Your email address will not be published.

Most Popular

To Top