Computer man Computer man
ព័ត៏មានជាតិ

អភិបាលខេត្តតាកែវ នាំយកអំណោយមនុស្សធម៌ ចែកជូនពលរដ្ឋក្រីក្រចំនួន ២៩គ្រួសារ នៅស្រុកអង្គរបូរី


ភ្នំពេញ៖​ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ជើញនាំយកអំណោយមនុស្សធម៌ របស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា មកចែកជូនពលរដ្ឋក្រីក្រ ចំនួន ២៩គ្រួសារ រស់នៅឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ។

ពិធីនេះដែរក៏មានការអញ្ជើញចូលរួមដោយ លោកជំទាវ នូ សុវណ្ណនី អនុប្រធានសាខា លោកនាយកប្រតិបត្តិសាខា លោក រស់ ប៊ុនធឿន អភិបាលស្រុក និងមន្រ្តីរាជការចំណុះរដ្ឋបាលស្រុកចូលរួមផងដែរ។

មានប្រសាសន៍សំណេះសំណាលនាឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា ប្រធានគណៈកម្មាធិការសាខា បានពាំនាំបណ្ដាំសាកសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់គិតគូរអំពីសុខទុក្ខដល់ប្រជាពលរដ្ឋដែលងាយបានរងគ្រោះ នៅគ្រប់ទីកន្លែងមិនប្រកាន់និន្នាការ ពូជសាសន៍ សាសនា អ្វីឡើយ ដូចពាក្យស្លោក ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា។

បន្ថែមពីនេះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត ក៏បានធ្វើការជម្រាបជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ អំពីការវិវឌ្ឍន៍ថ្មីៗ ជាពិសេសបន្ទាប់ពី កម្ពុជា ធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធដែលធ្វើឡើងដោយទម្រង់ផ្ទាល់ជាលើកទី៣ នៅកម្ពុជា ពីថ្ងៃទី១០-១៣ ខែវិច្ឆិកា ឆ្នាំ២០២២ បានដំណើរការទៅយ៉ាងរលូនប្រកបដោយសន្តិសុខសុវត្ថិភាព កិច្ចសហប្រតិបត្តិការ និងសមិទ្ធផលផ្លែផ្កាជាប្រវត្តិសាស្ត្រ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជាប្រធានអាស៊ានបានទទួលនូវការកោតសរសើរ និងគាំទ្រយ៉ាងខ្លាំងពីសំណាក់មេដឹកនាំនានានៅលើពិភពលោក។ ជោគជ័យដ៏ត្រចេះត្រចង់ក្នុងការដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធទាំងនេះបានបង្កើតជាកិត្តិយសជាតិ មោទនភាពជាតិ និងកិត្យានុភាពជាតិដ៏សម្បើមមួយសម្រាប់ប្រជាជាតិ និងប្រជាជនកម្ពុជាទាំងមូល៕

 


Click to comment

Leave a Reply

Your email address will not be published.

Most Popular

To Top