Computer man Computer man
ព័ត៏មានជាតិ

ឧត្ដមសេនីយ៍ទោ សោម ស៊ុន នាំយកគ្រឿង ឧបភោគបរិភោគ អំណោយឯកឧត្តមហ៊ុន ម៉ាណែត និងលោកជំទាវ ជូនប្រជាការពារនៅឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ


ភ្នំពេញ៖​ ឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលថ្នាក់ខេត្ត ចុះជួយមូលដ្ឋានឃុំ នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ បានដឹកនាំសហការី ទៅសំណេះសំណាលផ្សព្វផ្សាយគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព និងឧបត្ថម្ភគ្រឿងឧបភោគបរិភោគ ដែលជាអំណោយរបស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ជូនប្រជាការពារនៅ ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ ។

លោត សូត្រ អ៊ុល មេឃុំបន្ទាយស្ទោង ស្រុកស្ទោង បានថ្លែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះក្រុមការងារ របស់រាជរដ្ឋាភិបាលថ្នាក់ខេត្ត ចុះជួយមូលដ្ឋានឃុំ និងរាយការណ៍អំពីស្ថានភាពសន្តិសុខសណ្ដាប់ធ្នាប់ ការអនុវត្តន៍គោលនយោបាយ ភូមិ ឃុំមានសុវត្ថិភាព និងស្ថានភាពជីវភាពរស់នៅរបស់ប្រជាជន ក្រោយពេលរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់កន្លងមក នៅក្នុងភូមិសាស្ត្ររបស់ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ ។

ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការកោតសរសើរ ដោយស្មោះ និងបានថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ជាទីបំផុតចំពោះអាជ្ញាធរដែនដីភូមិ ឃុំ និងប្រជាការពារ នៅក្នុងឃុំបន្ទាយស្ទោង ស្រុកស្ទោង ដែលបានយកចិត្តទុកដាក់ យ៉ាងសកម្មក្នុងការបម្រើ និងដោះស្រាយការលំបាករបស់ប្រជាជន ក្នុងពេលដែលប្រជាជនយើងកំពុងរងគ្រោះ ដោយសារ គ្រោះធម្មជាតិ ជំនន់ទឹកភ្លៀងនាពេលកន្លងមក ជាមួយនោះផងដែរ បងប្អូនប្រជាការពារបានខិតខំបំពេញភារកិច្ចបម្រើប្រជាជន ក្នុងការសហការជាមួយសមត្ថកិច្ចរក្សាសន្តិសុខសណ្តាប់ធ្នាប់នៅក្នុងមូលដ្ឋាន ដោយចូលរួមអនុវត្តន៍យ៉ាងសកម្មនូវគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល ។

ឧត្ដមសេនីយ៍ ទោ សោម ស៊ុន បានក្រើនរំលឹកដល់អាជ្ញាធរដែនដី ឃុំ ភូមិ ប៉ុស្តិ៍រដ្ឋបាល នគរបាលឃុំ រួមជាមួយ ប្រជាការពារ ត្រូវបន្តអនុវត្តន៍ឲ្យបានល្អប្រសើរបន្ថែម នូវគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាពទាំង ៧ចំណុច របស់រាជរដ្ឋាភិបាល ពិសេសត្រូវយកចិត្តទុកដាក់ទប់ស្កាត់បង្រាបល្បែងស៊ីសងខុសច្បាប់ និងបញ្ហាគ្រឿងញៀន ឲ្យបានជាដាច់ខាតកុំឲ្យកើតមានឡើងនៅក្នុងមូលដ្ឋានភូមិ ឃុំ របស់យើង ។

នៅក្នុងឱកាសនេះដែរ ឧត្ដមសេនីយ៍ទោ សោម ស៊ុន បាន ឧបត្ថម្ភ អំណោយរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ជូនប្រជាការពារចំនួន ៧៥នាក់ ដោយក្នុងម្នាក់ៗ ទទួលបាននូវមីចំនួន២កេស ត្រីខកំប៉ុងចំនួន១យួរ ទឹកពិសារបរិសុទ្ធចំនួន១យួរ និងថវិកាមួយចំនួនផងដែរ៕


Click to comment

Leave a Reply

Your email address will not be published.

Most Popular

To Top