Computer man Computer man
ព័ត៏មានជាតិ

មេបញ្ជាការកងទ័ពជើងគោក ឧបត្ថម្ភអំណោយដល់គ្រួសារអតីតយុទ្ធជនក្រីក្រក្នុងស្រុកបរិបូណ៌


ភ្នំពេញ៖​ លោក វរសេនីយ៍ឯក ជិន ថន មេបញ្ជាការ ផ្នែកសឹករងបរិបូណ៌ រួមជាមួយក្រុមការងារ សហការជាមួយអាជ្ញាធរស្រុក កងកម្លាំងទាំង៣ប្រភេទ នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ បាននាំយកអង្ករចំនួន ៥០គីឡូក្រាម ស័ង្កសី ៥០សន្លឹក សម្ភារៈ និងគ្រឿងឧបភោគបរិភោគ រួមនឹងថវិកាមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ ឧបត្ថម្ភដល់អ៊ំស្រី ទូច ផាន អាយុ ៦២ឆ្នាំ ជាសមាជិកអតីតយុទ្ធជនក្រីក្រ ខ្វះទីលំនៅសមរម្យ នៅភូមិទឹកជ្រប់ ឃុំពេជ្យចង្វារ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ។

លោកវរសេនីយ៍ឯក ជិន ថន ក្នុងនាមតំណាង មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់ ឯកឧត្តម មេបញ្ជាការ កងទ័ពជើងគោក និងលោកជំទាវ ដល់អ៊ំស្រី ទូច ផាន ព្រមទាំងបានបន្តថា ឯកឧត្តម មេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ តែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនអតីតយុទ្ធជន ទីណាមានបងប្អូនអតីតយុទ្ធជន ឯកឧត្តមនិងលោកជំទាវ តែងតែចាត់ចែងក្រុមការងារចុះទៅជួយឧបត្ថម្ភផ្ទាល់ដល់ទីកន្លែងជានិច្ច។

ក្រុមគ្រួសារអ៊ំស្រី ទូច ផាន បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ព្រមទាំង ឯកឧត្តម មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងខេត្ត និងក្រុមការងារដែលបានយកចិត្ដទុកដាក់គិតគូរអំពីសុខទុក្ខរបស់អតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលជួបការលំបាក៕


Click to comment

Leave a Reply

Your email address will not be published.

Most Popular

To Top