Computer man Computer man
ព័ត៏មានជាតិ

គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ាន ទទួលបន្ទុកសិទ្ធិមនុស្ស ប្រកាសលទ្ធផល នៃកិច្ចប្រជុំពិសេស


ភ្នំពេញ៖ គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ាន ទទួលបន្ទុកសិទ្ធិមនុស្ស [អាយឆា] បានសេចក្ដីប្រកាសព័ត៌មាន ស្តីពីលទ្ធផល នៃកិច្ចប្រជុំពិសេសលើកទី២ របស់ខ្លួន។

កិច្ចប្រជុំនេះដែលដឹកនាំដោយ ឯកឧត្ដម កែវ រ៉េមី តំណាងប្រទេសកម្ពុជាប្រចាំអាយឆា និងមានការចូលរួមពីតំណាង/តំណាងរងប្រចាំអាយឆា នៃប្រទេសអាស៊ានទាំងអស់ ព្រមទាំងលេខាធិកាដ្ឋានអាស៊ាន នាថ្ងៃទី១៦.១៧ ខែវិច្ឆិកា ឆ្នាំ២០២២ នៅខេត្តសៀមរាប។

បន្ថែមពីលើនេះ ក៏មានការពិភាក្សាទៅលើការអនុវត្តក្របខណ្ឌត្រួតពិនិត្យ និងវាយតម្លៃផែនការការងារ៥ឆ្នាំ របស់អាយឆា ២០២១.២០២៥ វិធាននៃនីតិវិធីសម្រាប់មូលនិធិអាយឆា រួមទាំងគោលការណ៍ណែនាំស្តីពីទំនាក់ទំនងខាងក្រៅរបស់អាយឆា។ កិច្ចប្រជុំបានធ្វើការកត់សម្គាល់លើការធ្វើបច្ចុប្បន្នភាពរបស់លេខាធិការដ្ឋានអាស៊ាន អំពីចំនួនបណ្ដឹងដែលបានដាក់មកអាយឆា ក្នុងឆ្នាំ២០២២។

នៅក្នុងកិច្ចប្រជុំនេះអាយឆា បានរៀបចំកិច្ចជំនួបជាមួយ អង្គការសហប្រជាជាតិ ដើម្បីស្វែងរកមធ្យោបាយក្នុងការបង្កើនការចូលរួមជាមួយគ្នារវាងអាយឆា និងអង្គការសហប្រជាជាតិលើវិស័យសិទ្ធិមនុស្ស ហើយក៏បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទៅថ្ងៃអនាគតស្របតាមក្របខណ្ឌផែនការការងារប្រាំឆ្នាំរបស់អាយឆា ២០២១-២០២៥ និងកម្មវិធី/សកម្មភាពអាទិភាពរបស់អាយឆាឆ្នាំ២០២៣។


Click to comment

Leave a Reply

Your email address will not be published.

Most Popular

To Top