Computer man Computer man
ព័ត៏មានជាតិ

ក្រុមប្រឹក្សាពិគ្រោះយោបល់គម្រោងលើកកម្ពស់ស្តង់ដាសុខភាព និងសុវត្ថិភាពការងារ នៅក្នុងវិស័យសំណង់(PAB) បើកកិច្ចប្រជុំរបស់ខ្លួនជាលើកទី៤


ភ្នំពេញ៖​ ក្រុមប្រឹក្សាពិគ្រោះយោបល់គម្រោងលើកកម្ពស់ស្តង់ដាសុខភាព និងសុវត្ថិភាពការងារ នៅក្នុងវិស័យសំណង់(PAB) នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ បានបើកកិច្ចប្រជុំរបស់ខ្លួនជាលើកទី៤ ដើម្បីចែករំលែកលទ្ធផលការងារគម្រោងដែលបានអនុវត្តក្នុងវិស័យសំណង់នៅកម្ពុជាក្នុងឆ្នាំ២០២២ និងផែនការអនុវត្ត ឆ្នាំ២០២៣ ដោយមានការចូលរួមពីសមាជិក សមាជិកា ត្រីភាគី ដែលមានភាគីរាជរដ្ឋាភិបាល អង្គការ សហជីព និងសមាគមនិយោជក។

កិច្ចប្រជុំនេះ ធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូ និងផ្ទាល់ក្រោមអធិបតីភាព ឯកឧត្តមវេជ្ជ.បណ្ឌិត ហ៊ុយ ហានសុង រដ្ឋលេខាធិការ និងជាប្រធានPAB និងលោក យ៉ាស៊ុអូ អារីហ្គា អ្នកគ្រប់គ្រងគម្រោងរបស់អង្គការអន្តរជាតិខាងការងារ(ILO)ប្រចាំនៅប្រទេសថៃ។ អង្គប្រជុំមានវត្តមានរបស់សមាជិកសមាជិកា និងភាគីពាក់ព័ន្ធមួយចំនួនទៀតរួមមាន APHEDA, EURO-CHAM, CARE,និងCWPD ។

កិច្ចប្រជុំបានបង្ហាញពីរបាយការណ៍បឋមលើការវាយតម្លៃបញ្ចប់គម្រោងលើកកម្ពស់ស្តង់ដារសុខភាព និងសុវត្ថិភាពការងារក្នុងវិស័យសំណង់នៅកម្ពុជា លទ្ធផលនៃការសិក្សាវិភាគលើឯកសារស្តីពីសុខភាព និងសុវត្ថិភាពការងារក្នុងប្រទេសកម្ពុជាពាក់ព័ន្ធនឹងអនុសញ្ញាលេខ១៨៧ វឌ្ឍនភាពលើរៀបចំ និងអនុម័តលើឯកសារ បទដ្ឋានគតិយុត្តផ្សេងៗ ស្តីពីសុខភាព និងសុវត្ថិការងាររួមមាន៖

-គោលនយោបាយស្តីពីសុវត្ថិភាព និងសុវត្ថិភាពការងារ

-ច្បាប់ស្តីពីសុខភាព និងសុវត្ថិភាពការងារសម្រាប់ប្រទេសកម្ពុជា

-ផែនការមេស្តីពីសុខភាព និងសុវត្ថិភាពការងារ លើកទី២ និងលើកទី៣ នាពេលខាងមុខ៕

 


Click to comment

Leave a Reply

Your email address will not be published.

Most Popular

To Top