Computer man Computer man
ព័ត៏មានជាតិ

ឯកឧត្ដម ហ៊ុន ម៉ាណែត៖ វិស័យកាត់ដេរ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ចាប់តាំងពីគ្រាដំបូង ដែលកម្ពុជាសម្រេចបាននូវសន្តិភាព


ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានថ្លែងថា ពិតណាស់ វិស័យកាត់ដេរបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ចាប់តាំងពីគ្រាដំបូងដែលប្រទេសកម្ពុជា សម្រេចបាននូវសន្តិភាព ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ។

ថ្លែងក្នុងពិធីប្តូរឈ្មោះរបស់ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា និងការប្រមូលថវិកាជួយដល់គម្រោង សម្តេចតេជោសម្រាប់សកម្មភាពមីន នាថ្ងៃទី១៧ វិច្ឆិកា ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានចូលរួមអបអរសាទរចំពោះ សមាគមរោងចក្រត់ដេរនៅកម្ពុជា ហៅកាត់ថា GMAC ដោយបានប្តូរថ្មីទៅជា សមាគមវាយនភណ្ឌសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ នៅកម្ពុជា ហៅកាត់ថា TAFTAC ដែលការផ្លាស់ប្តូរឈ្មោះនេះ ដើម្បីជួយពង្រីកវិសាលភាពរបស់សមាគម និងបង្ហាញពីគោលដៅរបស់រាជរដ្ឋាភិបាលក្នុងការធ្វើពិពិធកម្មវិស័យកាត់ដេរ និងវិស័យឧស្សាហកម្មជាទូទៅ សំដៅទាក់ទាញបន្ថែមនូវសកម្មភាពផលិតកម្មដែលមានតម្លៃបន្ថែមខ្ពស់ ដែលជាមូលដ្ឋានថ្មីនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ទៅថ្ងៃអនាគត។

ឯកឧត្តមបណ្ឌិត បញ្ជាក់ថា គិតត្រឹមខែតុលា ឆ្នាំ ២០២២, ចំនួនរោងចក្រកាត់ដេរ ដែលចុះបញ្ជីមានចំនួន ១.៣១៣ រោងចក្រ ដែលបានផ្តល់ការងារ ដល់កម្មករ-និយោជិតចំនួន ៩០១.៦២៩ នាក់ ។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បន្ថែមថា ដោយសារសមិទ្ធផលពីវិស័យកាត់ដេរទាំងអស់នេះហើយ ទើបយើងអាចសម្រេចបាននូវកំណើនសេដ្ឋកិច្ចក្នុងអត្រាជាមធ្យមប្រមាណ ៧% ក្នុងមួយឆ្នាំ ក្នុងរយៈពេល ២ ទសវត្សរ៍ចុងក្រោយនេះ និងបានកាត់បន្ថយភាពក្រីក្រក្នុងអត្រាមួយគួរជាទីមោទនៈ ៕

បណ្ឌិត ហ៊ុន ម៉ាណែត សរសើរ GMAC ឬ TAFTAC ដែលបានចូលរួមក្នុងកិច្ចការសង្គមនានា ប្រកបដោយបេះដូង និង ស្មារតីសប្បុរសធម៌ខ្ពស់

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានថ្លែងកោតសរសើរចំពោះ GMAC ឬ TAFTAC ដែលបានខិតខំប្រឹងប្រែង យ៉ាងសកម្មក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា និងបានចូលរួមក្នុងកិច្ចការសង្គមនានាប្រកបដោយបេះដូង និង ស្មារតីសប្បុរសធម៌ខ្ពស់។

ថ្លែងក្នុងពិធីប្តូរឈ្មោះរបស់ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា និងការប្រមូលថវិកាជួយ ដល់គម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន នាថ្ងៃទី១៧ វិច្ឆិកា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ក្នុងអំឡុងវិបត្តិនៃជំងឺកូវីដ-១៩, GMAC ឬ TAFTAC បានចូលរួមបរិច្ចាកជាថវិកា និងសម្ភារបរិក្ខារជូនរាជរដ្ឋាភិបាលកម្ពុជា ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ព្រមទាំងបានជួយដោះស្រាយដល់ការលំបាករបស់ប្រជាពលរដ្ឋខ្មែរ ជាពិសេស បានកៀរគរសមាជិករបស់ខ្លួន ដើម្បីជួយដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ក្នុងការជួលអគារសម្រាប់ធ្វើជាមណ្ឌលសម្រាប់ព្យាបាល និងសង្គ្រោះជីវិតអ្នកជំងឺកូវីដ-១៩ ។

ឯកឧត្ដមបន្តថា ខណៈនេះ, GMAC ឬ TAFTAC បានរួមសហការគ្នាប្រមូលថវិកាសម្រាប់ជួយដល់ “គម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន” នៅក្នុងពិធីប្តូរឈ្មោះរបស់សមាគម ។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា ការណ៍នេះ បង្ហាញយ៉ាងច្បាស់អំពីស្មារតី យកចិត្តទុកដាក់ខ្ពស់មួយទៀតរបស់ GMAC ឬ TAFTAC ក្នុងការចូលរួមដោះស្រាយ បញ្ហាគ្រាប់មីននៅកម្ពុជា ដែលនៅជាហានិភ័យនៅឡើយ ចំពោះសុខសុវត្ថិភាពរបស់ ប្រជាជនកម្ពុជាប្រមាណជាង ១លាននាក់ ដែលរស់នៅតាមតំបន់ដែលសង្ស័យថា មានមីននៅឡើយ ៕


Click to comment

Leave a Reply

Your email address will not be published.

Most Popular

To Top