Computer man Computer man
ព័ត៏មានជាតិ

នាវាពិឃាតស្វ័យការពារ កងទ័ពជើងទឹកជប៉ុន ១គ្រឿង ចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ


ភ្នំពេញ៖ នាវាពិឃាតស្វ័យការពារកងទ័ពជើងទឹកជប៉ុន ១គ្រឿងឈ្មោះ JS HARUSAME (DD.102)​ ដឹកនាំដោយលោកវរនាវីឯក KUDO MASANORI ប្រធានបេសកកម្ម បានចូលសំចតនៅកំពង់ផែ ស្វយ័តក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ។

លោកឧត្តមនាវីត្រី អ៊ិន សុខេមរ៉ា នាយសេនាធិការរងមូលដ្ឋានសមុទ្រ និងនាយនាវីជាច្រើនរូប បានអញ្ជើញទៅទទួលស្វាគមន៍ ប្រតិភូកងទ័ពជើងទឹកជប៉ុន ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៨-ទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អ រវាងកងទ័ពជើងទឹកទាំងពីរ កម្ពុជា-ជប៉ុន ។

សម្រាប់លក្ខណៈបច្ចេកទេសរបស់នាវាពិឃាតស្វ័យការពារ កងទ័ពជើងទឹកជប៉ុន ជាប្រភេទនាវាពិឃាដ មានបណ្ដោយ ១៥១ម៉ែត្រ ទទឹង ១៧,៤ម៉ែត្រ ជម្រៅ ទឹក ៥,២ម៉ែត្រ ទម្ងន់ ផ្ទុក ៤.៥៥០តោន និងនាវិកសរុបចំនួន ២០៥នាក់ ព្រមទាំងមេបញ្ជាការនាវា លោក វរនាវីទោ Ban Masayuki ៕

 


Click to comment

Leave a Reply

Your email address will not be published.

Most Popular

To Top