Computer man Computer man
ព័ត៏មានជាតិ

ឯកឧត្តម ស៊ាក ឡេង និងលោកជំទាវ នី ចាន់ធីតា បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ក្នុងមូលដ្ឋានស្រុកតំបែរ


ភ្នំពេញ៖ ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ និងលោកជំទាវ នី ចាន់ធីតា អភិបាលរងខេត្តតំណាងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណ:អភិបាលខេត្ត នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ក្នុងមូលដ្ឋានស្រុកតំបែរ។

វេទិកានេះធ្វើឡើង នៅបរិវេណវត្តនាងសេដាសែនជ័យ (ហៅវត្តសេដាសែនជ័យ) ស្ថិតនៅភូមិសេដាសែនជ័យ ឃុំសេដា ស្រុកតំបែរ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ស្ថាប័នតុលាការ លោក លោកស្រី ជាប្រធាន អនុប្រធានមន្ទីរ-អង្គភាព ជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន ក្រុមប្រឹក្សាឃុំ និងតំណាងបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕

 


Click to comment

Leave a Reply

Your email address will not be published.

Most Popular

To Top