Computer man Computer man
ព័ត៏មានជាតិ

អាប៉ោងនយោបាយ


គ្មានសោះឡើយនូវពាក្យថា “ត្រូវតែដោះលែងដោយគ្មានលក្ខខណ្ឌ” តាមការទាមទារបែបអន្ទះអន្ទែងត្រដរខ្យល់របស់អង្គការក្រៅរដ្ឋាភិបាលជ្រុលនិយម និងបនភឿនរបស់លោក សម រង្ស៊ី មេឧទ្ទាមពនេចរបំបង់បាយដ៏គម្រក់របស់អតីតៈគណបក្សសង្រ្គោះជាតិ។

ផ្ទុយទៅវិញ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន បានស្នើសុំសម្តេចហ៊ុន សែន បន្តបើក​លំហ​សិទ្ធិ​ពលរដ្ឋ​អោយកាន់តែល្អប្រសើរ និង​សិទ្ធិ​នយោបាយ​​សម្រាប់​ការ​​បោះ​ឆ្នោត​​ឆ្នាំ​​២០២៣ ព្រមទាំងស្នើសុំដោះលែងទណ្ឌិតឈ្មោះ សេង ធារី សញ្ជាតិអាមេរិកដើមកំណើតខ្មែរ។ នេះយោងតាមព័ត៌មានរបស់សេតវិមានប្រធានាធិបតីសហរដ្ឋអាមេរិក។

តាមទស្សនៈយល់ឃើញរបស់ខ្ញុំ គឺថា

១. ទណ្ឌិតឈ្មោះ សេង ធារី ទំនងមិនអាចដោះលែងបានឡើយ។ ដោយហេតុថា ជាការរំលោភច្បាប់របស់កម្ពុជា ព្រោះករណីនាងអប្សរាក្បាលផ្សោតឡប់គ្រឿងម្នាក់នេះស្ថិតក្រោមអំណាចសម្រេចរបស់តុលាការ។

២. ទណ្ឌិតឈ្មោះ សេង ធារី អាចត្រូវដោះលែង ករណីមានការសម្របសម្រួល។ ប៉ុន្តែ នាងក្បាលផ្សោតអាចត្រូវបញ្ជូនត្រឡប់ទៅបន្តអនុវត្តទោសនៅអាមេរិក ឬ/និងអាចជាប់ក្នុងកំរិតបញ្ជីខ្មៅ ដោយមិនអនុញ្ញាតិវិលចូលមកកម្ពុជា។

រីឯលោក កឹម សុខា អាចនឹងត្រូវតុលាការពន្លឿននីតិវិធីកាត់ទោស ផ្តន្ទាទោស និងលើកលែងទោសពីព្រះមហាក្សត្រយោងតាមសំណើររបស់ប្រមុខរាជរដ្ឋាភិបាលសម្តេច ហ៊ុន សែន ។

ដោយឡែក លោក សម រង្ស៊ី ត្រូវបន្តស្លៀកខ្យល់ដណ្តប់មេឃនៅប្រទេសបារាំង និងយំសោកបោកខ្លួននៅចំពោះមុខលោក កឹម សុខា ប្រសិនបើលោក កឹម សុខា មានសំណាងបានធ្វើនយោបាយឡើងវិញ។ ពេលនោះលោក សម រង្សី នឹងលេងបាល់ទាត់ក្រៅតារាងតែម្នាក់ឯងជាក់ជាមិនខាន។

ដូច្នេះ យើងរង់ចាំអ៊ុតអាប៉ោងនយោបាយ និងជោគវាសនារបស់លោក សម រង្ស៊ី លោក កឹម សុខា ព្រមទាំងនាងអប្សរាក្បាលផ្សោត សេង ធារី នឹងក្លាយទៅជាអ្វី។ តើអ្នកណាសើច អ្នកណាយំ និងអ្នកណាច្រណែននិន្ទាស្រែកជំទាលដាក់បណ្តាសារគ្នាមុន និងក្រោយការបោះឆ្នោតសកលឆ្នាំ២០២៣ខាងមុខ៕

ស្ទីវិន សាន់,[អគ្គនាយករងHNA]

 


Click to comment

Leave a Reply

Your email address will not be published.

Most Popular

To Top