Computer man Computer man
ព័ត៏មានជាតិ

សម្ដេចក្រឡាហោម ស ខេង អញ្ជើញដឹកនាំកិច្ចប្រជុំស្ដាប់របាយការណ៍ ស្ដីពីលទ្ធផលចុះធ្វើអធិការកិច្ចហត្ថពលកម្មបរទេស នៅកាស៊ីណូបាវិត-ម៉ុកបាយ


ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃសុក្រ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំស្ដាប់របាយការណ៍ ស្ដីពីលទ្ធផលកិច្ចប្រតិបត្តិការចុះធ្វើអធិការកិច្ចហត្ថពលកម្មបរទេស នៅកាស៊ីណូបាវិត-ម៉ុកបាយ ស្ថិតនៅភូមិបាវីតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ឯកឧត្តម រដ្ឋលេខាធិការប្រចាំការ-រដ្ឋលេខាធិការ-អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ, អគ្គស្នងការដ្ឋាននគរបាលជាតិ, អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

នាឱកាសនោះ ឯកឧត្ដម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានធ្វើរបាយការណ៍សង្ខេប ស្ដីពីលទ្ធផលកិច្ចប្រតិបត្តិការចុះធ្វើអធិការកិច្ចហត្ថពលកម្មបរទេស នៅកាស៊ីណូបាវិត-ម៉ុកបាយ ជូន សម្ដេចក្រឡាហោម ស ខេង និងអង្គពិធី ថា ចាប់ពីថ្ងៃទី២៦-២៨ ខែតុលា ឆ្នាំ២០២២ ក្រុមការចម្រុះចល័តអធិការកិច្ចហត្ថពលកម្មបរទេស ដោយមានការដឹកនាំសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង និងមានការចូលរួមពីតំណាងរដ្ឋបាលខេត្ត ស្នងការដ្ឋាននគរបាលខេត្ត តំណាងមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត និងមានការចុះជាប់ពិនិត្យតាមដានពីសំណាក់ អនុរដ្ឋលេខាធិការ និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានចុះធ្វើអធិការកិច្ចហត្ថពលកម្មបរទេស នៅកាស៊ីណូបាវិត-ម៉ុកបាយ៕


Click to comment

Leave a Reply

Your email address will not be published.

Most Popular

To Top