Computer man Computer man
ព័ត៏មានជាតិ

ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំស្ដាប់របាយការណ៍ស្ដីពី លទ្ធផលចុះធ្វើអធិការកិច្ចហត្ថពលកម្មបរទេស នៅកាស៊ីណូបាវិត-ម៉ុកបាយ


 

ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំស្ដាប់របាយការណ៍ ស្ដីពីលទ្ធផលកិច្ចប្រតិបត្តិការចុះធ្វើអធិការកិច្ចហត្ថពលកម្មបរទេស នៅកាស៊ីណូបាវិត-ម៉ុកបាយ ស្ថិតនៅភូមិបាវីតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ។

នាឱកាសនោះ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានធ្វើរបាយការណ៍សង្ខេប ស្ដីពីលទ្ធផលកិច្ចប្រតិបត្តិការចុះធ្វើអធិការកិច្ចហត្ថពលកម្មបរទេស នៅកាស៊ីណូបាវិត-ម៉ុកបាយ ជូន សម្ដេចក្រឡាហោម ស ខេង និងអង្គពិធី ថា ចាប់ពីថ្ងៃទី២៦-២៨ ខែតុលា ឆ្នាំ២០២២ ក្រុមការចម្រុះចល័តអធិការកិច្ចហត្ថពលកម្មបរទេស ដោយមានការដឹកនាំសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង និងមានការចូលរួមពីតំណាងរដ្ឋបាលខេត្ត ស្នងការដ្ឋាននគរបាលខេត្ត តំណាងមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត និងមានការចុះជាប់ពិនិត្យតាមដានពីសំណាក់ អនុរដ្ឋលេខាធិការ និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានចុះធ្វើអធិការកិច្ចហត្ថពលកម្មបរទេស នៅកាស៊ីណូបាវិត-ម៉ុកបាយ៕


Click to comment

Leave a Reply

Your email address will not be published.

Most Popular

To Top