Computer man Computer man
ព័ត៏មានជាតិ

គណៈកម្មការទី១ នៃរដ្ឋសភា ចូលរួមកិច្ចប្រជុំត្រៀមរៀបចំ ពិធីអបអរសាទរទិវាសិទ្ធិមនុស្ស ១០ធ្នូ ខួបលើកទី៦៤


ភ្នំពេញ៖ គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា នៃរដ្ឋសភា (គណៈកម្មការទី១) ដឹកនាំដោយ ឯកឧត្តម សរ ចំរុង ប្រធានគណៈកម្មការ នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២បានអញ្ជើញចូលរួមប្រជុំពិភាក្សាការងារជាមួយ គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេត នៃព្រឹទ្ធសភា (គណៈកម្មការទី១) ដឹកនាំដោយ ឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការ ដើម្បីត្រៀមរៀបចំពិធីអបអរសាទរទិវាសិទ្ធិមនុស្ស ១០ធ្នូ ខួបលើកទី៦៤ ក្រោមប្រធានបទខួបលើកទី៧៥ នៃសេចក្តីប្រកាសសកលស្តីពីសិទ្ធិមនុស្ស ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា-រដ្ឋសភា តំណាងអង្គការការីតាសកម្ពុជា តំណាងជនជាតិដើមភាគតិច ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា-រដ្ឋសភា ៕


Click to comment

Leave a Reply

Your email address will not be published.

Most Popular

To Top