Computer man Computer man
ព័ត៏មានជាតិ

វរសេនីយ៍ត្រី មាស សារិទ្ធ ចាត់តាំងកម្លាំងល្បាតការពារតាមខ្សែបន្ទាត់ព្រំដែនក្នុងភូមិសាស្រ្តទទួលខុសត្រូវ


ភ្នំពេញ៖ លោកវរសេនីយ៍ត្រី មាស សារិទ្ធ មេបញ្ជាការស្ដីទី កងការពារព្រំដែនលេខ ៦០១ នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ បានបន្តចាត់តាំងលោកអនុសេនីយ៍ទោ ផន ធារិទ្ធិ មេបញ្ជាការកងអនុសេនាធំល្បាតទី២ ដឹកនាំកម្លាំងដើរល្បាត ត្រួតពិនិត្យភូមិសាស្រ្ត តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម ភូមិសាស្រ្តដែលអង្គភាពទទួលខុសត្រូវ ដើម្បីតាមដាន និងក្តាប់ឱ្យជាប់នូវរាល់សភាពការណ៍ប្រែប្រួលតាមព្រំដែន ព្រមទាំងទប់ស្កាត់រាល់បទល្មើសផ្សេងៗដែលអាចកើតមានឡើង ជាលទ្ធផល សភាពការណ៍នៅលើខ្សែបន្ទាត់ព្រំដែន ដែលអង្គភាពទទួលខុសត្រូវគ្មានអ្វីប្រែប្រួលឡើយ ។

ក្នុងនោះដែរ លោកវរសេនីយ៍ត្រី មាស សារិទ្ធ មេបញ្ជាការស្ដីទី បានជំរុញអោយគ្រប់បណ្តាកងល្បាតទាំងអស់ត្រូវបង្កើនការដើរល្បាតអោយបានជាប់ជាប្រចាំ និងត្រៀមកម្លាំងអន្តរាគមន៍សម្រាប់ជួយសង្គ្រោះប្រជាពលរដ្ឋ និងគ្រួសារកងទ័ព ជួបគ្រោះមហន្តរាយផ្សេងៗ ត្រូវតែមានការប្រុងប្រយ័ត្នចំពោះជំងឺកូវីដ-១៩ ក៏ដូចជំងឺរាតត្បាតផ្សេងទៀត ថែទាំសុខភាពឲ្យបានល្អគ្រប់ៗគ្នា ។


Click to comment

Leave a Reply

Your email address will not be published.

Most Popular

To Top