Computer man Computer man
ព័ត៏មានជាតិ

ឯកឧត្តម យ៉ង់ សែម និងឯកឧត្តម ខៀវ មុត ដឹកនាំកិច្ចប្រជុំមួយជាមួយមន្ត្រីលេខាធិការដ្ឋានអមគណៈកម្មការទី១ព្រឹទ្ធសភា និងមន្ត្រីការិយាល័យអមក្រុមភូមិភាគទី៨


ភ្នំពេញ៖ ឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មកាទី១ និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ និងឯកឧត្តម ខៀវ មុត អនុប្រធានគណៈកម្មការទី១ព្រឹទ្ធសភា និងជាប្រធានគណៈកម្មការរៀបចំពិធីអបអរសាទរទិវាសិទ្ធិមនុស្ស១០ធ្នូ នាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ បានដឹកនាំកិច្ចប្រជុំមួយជាមួយមន្ត្រីលេខាធិការដ្ឋានអមគណៈកម្មការទី១ព្រឹទ្ធសភា និងមន្ត្រីការិយាល័យអមក្រុមភូមិភាគទី៨ ដើម្បី៖ ១-សួរសុខទុក្ខ និងសុខភាពរបស់មន្ត្រីលេខាធិការដ្ឋានអមគណៈកម្មការទី១ព្រឹទ្ធសភា មន្ត្រីការិយាល័យអមក្រុមភូមិភាគទី៨ ២-ស្តាប់សេចក្តីរាយការណ៍របស់មន្ត្រី អំពីវឌ្ឍនភាព នៃការត្រៀមរៀបចំជំនួបពិភាក្សាការងារជាមួយឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន និងក្រសួងពាក់ព័ន្ធ ស្តីពីសំណើររបស់សហគមន៍ជនជាតិដើមភាគតិច១៦នាក់ ១៦អំបូរ ក្នុងការសម្រួលសេចក្តីព្រាងច្បាប់ស្តីពីតំបន់ការពារធម្មជាតិ ៣-ស្តាប់សេចក្តីរាយការណ៍របស់មន្ត្រី អំពីវឌ្ឍនភាព នៃការត្រៀមរៀបចំពិធីអបអរសាទរទិវាសិទ្ធិមនុស្សជាតិ១០ធ្នូ ខួបលើកទី៧៤ ឆ្នាំ២០២២ នាពេលខាងមុខ៕


Click to comment

Leave a Reply

Your email address will not be published.

Most Popular

To Top