Computer man Computer man
ព័ត៏មានជាតិ

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ទទួលជួបពិភាក្សាការងារជាមួយ ប្រធានក្រុមហ៊ុន Vallon ម៉ាស៊ីនរាវមីន ។


ភ្នំពេញ​៖ ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Markus Sutter ប្រធានក្រុមហ៊ុន Vallon ម៉ាស៊ីនរាវមីន ។

លោកប្រធានក្រុមហ៊ុន Vallon បានបង្ហាញពីបច្ចេកវិទ្យាថ្មី ៗទំនើប មានលក្ខណៈងាយស្រួល សម្រាប់បំរើអោយការងារបោសសម្អាតមីន ។

ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ក៏បានបង្ហាញការពេញចិត្ត ចំពោះឧបករណ៍ទំនើបៗ ក្នុងវិស័យបោសសម្អាតមីន និងបានលើកឡើងពីការគាំទ្ររបស់កម្ពុជាចំពោះក្រុមហ៊ុន Vallon ។

នាយឧត្តមសេនីយ៍ ក៏បានរំពឹងទុកថា មជ្ឈមណ្ឌលជាតិនឹងធ្វើទស្សនកិច្ចដោយផ្ទាល់នៅក្រុមហ៊ុនផលិតឧបករណ៍បោសសម្អាតមីន នៅប្រទេសអាឡឺម៉ង់នាពេលខាងមុខ ៕


Click to comment

Leave a Reply

Your email address will not be published.

Most Popular

To Top