Computer man Computer man
ព័ត៏មានជាតិ

សមត្ថកិច្ចឃាត់ខ្លួន ជនសង្ស័យធ្វេីសកម្មភាពឆក់ខ្សែកបាន២នាក់ ក្នុងចំណោម៣នាក់


ភ្នំពេញ៖ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួន ជនសង្ស័យធ្វេីសកម្មភាពឆក់ខ្សែកបាន២នាក់ ក្នុងចំណោម៣នាក់។

ការឃាត់ខ្លួននេះបានធ្វើឡើង នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោងប្រហែល១១ និង១០នាទី នៅចំនុចផ្លូវបេតុង ភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនស្ស័យទាំង២នាក់នោះមានឈ្មោះ៖

១.ឈ្មោះគង់ផានីតភេទប្រុសអាយុ២០ឆ្នាំមុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិវិមានទ្រង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

២.ឈ្មោះហៀងសុខហៀងភេទប្រុសអាយុ២០ឆ្នាំមុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិវិមានទ្រង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ចំណែកបក្សពួកម្នាក់ទៀតបានជិះម៉ូតូគេចខ្លួនបាត់។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ខាងលើ កំពុងឃុំខ្លួននៅអធិការខណ្ឌពោធិ៍សែនជ័យ ដើម្បីសាកសួរ និងរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ អនុវត្តបន្តតាមនីតិវិធីច្បាប់៕

 


Click to comment

Leave a Reply

Your email address will not be published.

Most Popular

To Top