Computer man Computer man
ព័ត៏មានជាតិ

អគ្គនាយកដ្ឋាន ក.ប.ប រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផល ការងារប្រចាំខែវិច្ឆិកា ក្រោមអធិបតីភាពឯកឧត្ដម ផាន អូន


អគ្គនាយកដ្ឋាន ក.ប.ប រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផល ការងារប្រចាំខែវិច្ឆិកា ក្រោមអធិបតីភាពឯកឧត្ដម ផាន អូន

ភ្នំពេញ៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកា ក្រោមអធិបតីភាពឯកឧត្ដម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប. ព្រមទាំងមានការចូលរួមពីឯកឧត្ដម លោក អគ្គនាយករង ប្រធាននាយកដ្ឋាន ឯកឧត្ដម លោកជំទាវ អនុប្រធាននាយកដ្ឋាន និងប្រធានសាខា អនុប្រធានសាខា ក.ប.ប. រាជធានី ខេត្ត។

រៀបវារៈនៃកិច្ចប្រជុំរួមមាន៖
១. មតិស្វាគមន៍របស់ឯកឧត្ដមប្រតិភូ
២. ពិធីប្រកាសតែងតាំង និងសម្រួលភារកិច្ចមន្រ្តីរាជការស៊ីវិល
៣. វឌ្ឍនភាពការងាររបស់អគ្គនាយកដ្ឋាន ក.ប.ប.
៤. បទអន្តរាគមន៍របស់ឯកឧត្ដម លោក អគ្គនាយករង និងប្រធាននាយកដ្ឋាន
៥. មតិបូកសរុបរបស់ឯកឧត្ដមប្រតិភូ
៦. បញ្ហាផ្សេងៗ ៕

 


Click to comment

Leave a Reply

Your email address will not be published.

Most Popular

To Top