Computer man Computer man
ព័ត៏មានជាតិ

មហាជនចាប់អារម្មណ៍ខ្លាំងពីគំរូភាពរបស់ចិនលើការកាត់បន្ថយភាពក្រីក្រ តាមរយៈការបញ្ចាំងភាពយន្តចល័ត



ព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសាកលវិទ្យាល័យជាតិមានជ័យ លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានបកស្រាយពីគំរូភាពរបស់ប្រទេសចិនបាននិងកំពុងចូលរួមដោះលេខកូដសម្ងាត់នៃភាពក្រីក្រ ហើយផ្តល់ជូនដល់ប្រជាជនចិននៅសុភមង្គលតាមរយៈជីវភាពកាន់តែប្រសើរ។ ដើម្បីជាសក្ខីភាពនិងផ្តល់ការយល់ដឹងកាន់តែស៊ីជម្រៅលើគន្លឹះនៃយន្តការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនចិន លោកបណ្ឌិតក៏បានចាក់ផ្សាយខ្សែភាពយន្តឯកសារស្តីពីដំណើរថ្មីនៃប្រទេសចិន ភាគ១ ដែលបានចាក់ផ្សាយដោយទូរទស្សន៍ជាតិកម្ពុជា។ ក្រោយពីបានចាក់ផ្សាយ លោកវរសេនីយ៍ទោ រស់ សារ៉ែន មេបញ្ជាការ រងការិយាល័យបញ្ជូនសារនៃបញ្ជាការដ្ឋានកងរថក្រោះនៃអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទបានស្ងើចសរសើរពីវីរភាពរបស់មិត្តចិនក្នុងការចូលរួមចែករំលែកនូវពុទ្ធិនិងបទពិសោធន៍ស្តីពីការចាកផុតពីភាពក្រីក្រនៅក្នុងប្រទេសចិនជូនដល់បណ្តាប្រទេសនានារួមមានបណ្តាប្រទេសនៅអាស៊ីអគ្នេយ៍ បណ្តាប្រទេសនៅប្រជុំកោះប៉ាស៊ីហ្វិក ទ្វីបអាហ្វ្រិកជាដើម។ ដោយឡែក លោក ប៉ិល សំណាង គ្រូបង្រៀននៅវិទ្យាល័យសិរីសោភ័ណបានយល់ស្របថាខ្សែភាពយន្តនេះក៏បានបង្ហាញនូវវីរភាពរបស់គ្រូបង្រៀន គ្រូពេទ្យ និងប្រជាជនចិននៅជនបទ ដែលព្យាយាមក្រោកឈរងើបចេញពីភាពក្រីក្រតាមរយៈការអប់រំ ការផ្តល់នូវសេវាសុខភាពកាន់តែប្រសើរ និងការបង្កើតមុខរបរនានាដែលជាពិសេសគំនិតនវានុវត្តនៃការប្រកបអាជីវកម្មOnlineដោយពឹងផ្អែកលើការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានវិទ្យា។ បន្ថែមពីលើនេះ លោក ជីវ សារិទ្ធ សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យជាតិមានជ័យបានឯកភាពលើខ្លឹមសារនៃខ្សែភាពយន្តនេះដោយសង្ឃឹមថាគំរូភាពនេះនឹងជ្រាបចូលកាន់តែជ្រៅទៅក្នុងស្រទាប់យុវជន សិស្សានុសិស្ស ហើយជាពិសេសក្រុមប្រឹក្សាឃុំ-សង្កាត់ដើម្បីអាចយកអនុវត្តជាក់ស្តែងនៅមូលដ្ឋានប្រយោជន៍ចូលរួមកាត់បន្ថយភាពក្រីក្រ ដូចករណីការកាត់បន្ថយភាពក្រីក្រតាមរយៈសិប្បកម្មតម្បាញនៅក្នុងខេត្តហ្លួងប្រាបាង ប្រទេសឡាវ៕
(ដោយ៖ វិទ្យុមិត្តភាពកម្ពុជា-ចិន)


Click to comment

Leave a Reply

Your email address will not be published.

Most Popular

To Top